ពលករ​ខ្មែរ​ លប​ឆ្លងដែន​ខុសច្បាប់១០​នាក់ ត្រូវ​ស្ទាក់​ចាប់បាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ លប​ឆ្លងដែន​ខុសច្បាប់១០​នាក់ ត្រូវ​ស្ទាក់​ចាប់បាន​

បានផុស

នៅ

​ពលករ​ខ្មែរ​ចំនួន៥នាក់ ត្រូវបាន​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន និង ៥ នាក់​ទៀត ដែល​ប្រឹង​រត់​ឆ្លង​អូរ​ព្រំដែន​ចូលមក​កម្ពុជា​វិញ ក៏ត្រូវ​បាន​នគរបាល​វរៈព្រំដែន​កម្ពុជា​ឃាត់ខ្លួន​បានដែរ ខណៈ​ដែល​ពួកគេ​លប​ឆ្លងដែន​ចូល​ទឹកដី​ដើម្បី​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ​ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​៥ ឃុំ​ណង​តា​ខុង ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ។​

​នៅ​មុនពេល​ឃាត់ខ្លួន​គឺមាន​ពលករ​ខ្មែរ​ចំនួន​១០​នាក់ បាន​លប​ឆ្លង​អូរ​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ថៃ ស្រប​ពេលដែល​កម្លាំង​ទាហាន​ថៃ​កំពុង​ល្បាត​ ក៏បាន​ស្ទាក់​ចាប់​បាន​៥​នាក់ (​ប្រុស​១ ស្រី​៤) ដោយឡែក​ពលករ​៥​នាក់​ទៀត បាន​រត់​ឆ្លងដែន​ត្រឡប់​ចូលមក​កម្ពុជា​វិញ ហើយក៏​ត្រូវ​កម្លាំង​វរៈការពារ​ព្រំដែន​កម្ពុជា​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១១ ថ្ងៃត្រង់ នា​ថ្ងៃ​ដដែល​ផងដែរ​ដោយសារតែ​បច្ចុប្បន្ន​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំងអស់​កំពុង​ត្រូវបាន​បិទ​ខ្ទប់​នៅឡើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services