Connect with us

ព័ត៌មានជាតិ

ប្រើ​ប្រាស់​​រថយន្តចល័តចាក់​វ៉ាក់សាំង​ដូស​ទី ៣ ដល់​​កង​កម្លាំង​​ជួរ​មុខ​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី៣ Astra Zeneca ដល់​កងកម្លាំងចម្រុះជួរមុខ ចំនួន១០អង្គភាព ទិសទី១ បន្ទាយមានជ័យ ដើម្បីបង្ការជំងឺខូវីដ-១៩ នៅព្រឹក ថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២១នេះ។

ដោយមានការចូលរួមត្រួតពិនិត្យ​ពី​លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើង​លេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បើក​យុទ្ធនាការ​ចាក់ដោយប្រើប្រាស់​រថយន្ត​ចល័ត ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបងជាង ១៥០គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ នេះរួមមានស្ថាប័នកងទ័ពចំនួន ៩ អង្កភាព រួមជាមួយនគរបាល​ការពារព្រំដែនគោក សរុប​​ចំនួន ១០ អង្គភាព។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខឲ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់នៅជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថាបន្តថា អង្គភាពទាំង១០ ទិសទី១បន្ទាយមានជ័យមុនមកចាក់ចាក់​វ៉ាក់សាំង​ដូសទី៣ នេះ ត្រូវយក​ភ្ជាប់​មកជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​កង​យោធពល​ខេមរភូមិន្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​២​ដង ឬ​ទម្រង់​ចាក់​វ៉ាក់សាំង​រួច​២​ដង និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផងដែរ។​

បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​នឹង​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា​ដែលជា​ដូ​ស​ទី​៣​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬ​ស៊ី​ណូ​វ៉ា​ក់​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន ដល់​មន្ត្រីរាជការ​នៅ​តាមខេត្ត​ មន្ត្រី​ជាប់កិច្ចសន្យា កងទ័ព​ គ្រួសារ​កងទ័ព នគរបាលខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់​និង​ខេត្តព្រះវិហារ​រៀបចំ​ចាក់​វ៉ាក់សាំងចាប់ពី​ថ្ងៃទី​៨​ខែសីហា ឆ្នាំ​២០២១អស់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម