និស្សិត​កម្ពុជា​ ទាំង​១២៨ នាក់​ នៅ​ប្រទេស​អ៉ីស្រា​អែល បាន​មកដល់​កម្ពុជា​ហើយ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

និស្សិត​កម្ពុជា​ ទាំង​១២៨ នាក់​ នៅ​ប្រទេស​អ៉ីស្រា​អែល បាន​មកដល់​កម្ពុជា​ហើយ

Published

on

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា​ទាំង​១២៨ នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ខាង​ជំនាញ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រា​អែល ហើយ​ជួប​បញ្ហា​ពិបាក ក្នុង​ការ​ធ្វើដំណើរ​ត្រឡប់​មក​មាតុភូមិ​វិញ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូវីដ-១៩ នោះ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​៦​ព្រឹក តាម​ជើង​យន្ត​ហោត្រ​ង់​ពី​អ៊ីស្រាអែល​មក​កម្ពុជា​។​

​បើតាម​លោក កុយ គួ​ង នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៤៥ យប់ ជើង​យន្តហោះ​ដដែល​នេះ នឹង​ដឹកជញ្ជូន​និស្សិត​កម្ពុជា​ខាង​ជំនាញ​កសិកម្ម​ចំនួន​២៥០ នាក់​ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែល​វិញ​។​

​សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​ចំនួន​១២៨​នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ នេះ ហើយ​ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ភាគី​អ៊ីស្រាអែល ក៏បាន​សម្រេច​បញ្ជូន​និស្សិត​ទាំង​នោះ​មក​កម្ពុជា​វិញ​៕

អត្ថបទ​៖ កោះ​កែវ

សូមចុចអាន៖ ​ជប៉ុន​ជួយ​ដល់​កម្ពុជា គ្រប់​វិស័យ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា4 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ4 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ4 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services