Connect with us

ព័ត៌មានជាតិ

លោក ចាន់​ យុត្ថា​ ៖ កម្ពស់ទឹកទន្លេអាចនឹងចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ នៅសប្តាហ៍ទី៣ នេះ

បានផុស

នៅ

កម្ពស់ទឹកទន្លេអាចនឹងចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ នៅក្នុងសប្តាហ៍ទី៣ ខែសីហានេះ ដោយសារបាតុ​ភូតរបាយទឹកភ្លៀងចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់ចាប់ពីពេលនេះទៅ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា ការព្យាករណ៍របស់ក្រសួងធនធានទឹកលើកទី១ ទឹកមានកំរិតជាង ៩ ម៉ែត្រ ដែលចាត់ទុកថា ស្ថានភាពទឹកជំនន់មានកម្ពស់មធ្យមនៅក្នុងឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ជាទូទៅនៅក្នុង១ឆ្នាំ អាចមានកម្ពស់ទឹកអតិបរិមា ២ដង លើកទី១ អាចកើតមាននៅក្នុងកំឡុង ចុង​ខែកក្កដា ខណៈលើកទី២ អាចកើតមាននៅចុងខែ ៩ ឬដើមខែ១០ តែអាចប្រែប្រួលពេលវេលាតិចតួច។

បើតាមលោក ចាន់ យុត្ថា បច្ចុប្បន្នអតិបរមាលើកទី១ ទាបក្នុងរង្វង់ប្រមាណ ៦ ម៉ែត្រ ប៉ុន្តែអាចនឹងមានលើក​ទី២ ដោយសារតែរដូវវស្សានៅយូរ ហើយកន្លងមកបាតុភូតនានាមានព្យុះ ឬប្រពន្ធសម្ពាធទាប ជាពិសេសគឺព្យុះ មិនទាន់មានឃើញព្យុះដើរចូលមកក្នុងតំបន់ផ្ទៃរងទឹកភ្លៀង​របស់មេគង្គនៅ​ឡើយ​ទេ ឃើញតែនៅចិន ជប៉ុន កូរ៉េជាដើម។

លោក ចាន់ យុត្ថា បន្តថា លុះត្រាតែចូលចុងខែ ៨ ឃើញមានព្យុះងាកចុះមកបន្តិចម្ដងៗ មករកតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ជាជំហររបស់ក្រសួងគឺរក្សាកម្ពស់ទឹកក្នុងរង្វង់ ៩.៩០ ម៉ែត្រ គិតថាជាជំនន់មធ្យម។

ប៉ុន្តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថាបញ្ជាក់ថានេះគឺជាការព្យាករណ៍លើកទី១ ហើយក្រសួងនឹងធ្វើការព្យាករណ៍លើកទី២ ទៀតឆាប់ៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម