Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺបង្កើនប្រាក់ពិន័យចំពោះបុគ្គលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល​

បានផុស

នៅ

​​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​កែសម្រួល​កម្រិត​ទឹកប្រាក់​សម្រាប់​ការពិន័យ​អន្ត​រការណ៍​តាម​វិធានការ​រដ្ឋបាល នីមួយៗ ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា នូវ​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋបាល​ខេត្ត ដោយ​ពិន័យ​ចាប់ពី​២៥​ម៉ឺន​រៀង​រហូតដល់​ជាប់ពន្ធនាគារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យដឹង​នៅក្នុង​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី​០៩ ខែ​សីហា​ថា​ ប្រភេទ​វិធានការ​រដ្ឋបាល​រួមមាន​ ទី១ បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សាគម្លាត​រក្សា​សុវត្ថិភាព​បុគ្គល​នឹង​ទទួល​ប្រាក់ពិន័យ​អន្តរការណ៍២៥០.០០០ រៀល ។ ទី​២បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត​ ឬ​ការហាមឃាត់​ការធ្វើដំណើរ​ត្រូវ​ពិន័យ​២លាន​៥សែន​រៀល​។ ទី​៣​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត​ ឬ​ការហាមឃាត់​ការជួបជុំ​ ឬ​ប្រមូលផ្ដុំ​ត្រូវ​ពិន័យ​២​លាន​រៀល ។​ ទី​៤ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​ហាមឃាត់​សកម្មភាព​ការងារ​មុខរបរ​ឬអាជីវកម្ម​ត្រូវ​ពិន័យ​៣​លាន​រៀល​។​ ទី​៥ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត ​ឬ​ការហាមឃាត់​ការធ្វើ​ចរាចរណ៍ចេញចូល​តំបន់ ​ឬ​ទីកន្លែង​ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ត្រូវ​ពិន័យ​៣​លាន​រៀល ។​ ទី​៦

បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​បម្រាម​គោចរ​ត្រូវ​ពិន័យ​៣​លាន៥​សែន​រៀល ។ ទី​៧បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នៅ​វិធាន​ការបិទ​ខ្ទប់​តំបន់​ ឬ​ទីកន្លែង​ដែលមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ត្រូវ​ពិន័យ​៤​លាន​រៀល ។ ទី​៨ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ​ឬការហាម​ឃាត់​ការធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​ដែលជា​ហានិភ័យ​ ឬ​ជា​ប្រភេទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ត្រូវ​ពិន័យ​៥​លាន​រៀល​និង​ទី​៩​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ផ្សេងទៀត​ដែលមាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ពិន័យ​២លាន ៥​សែន​រៀល​។​

លោកអភិបាលខេត្ត​បាន​បន្តថា ​ការពិន័យ​អន្តរកាល​នៃ​សេចក្តីសម្រេច​នេះ​ជា​សមត្ថកិច្ចរបស់​មន្ត្រី​ដែល​មាន​នីតិសម្បទា​ជានគ​របាល​យុត្តិធម៌​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​នឹងត្រូវ​ចេញ​បង្កាន់ដៃ​ពិន័យ​អន្តរកាល​ជូន​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​វិធានការ​រដ្ឋបាល​ខាងលើ​ ដើម្បីឱ្យ​បង្កាន់ដៃ​បុគ្គល​នោះ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទ​ទួល​បាន​បង្កាន់ដៃ​ការ​ពិន័យ​អន្តរកាល​។​

លោក​អភិបាល​បាន​បន្តទៀតថា ការចេញ​បង្កាន់ដៃ​ពិន័យអន្តរកាល​ត្រូវធ្វើឡើង​ចំនួន​៣​ច្បាប់​ដោយ​មួយ​ច្បាប់​សម្រា​ប់​ប្រគល់ជូន​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​វិធានការ​រដ្ឋបាល​ និង​ពីរ​ច្បាប់​ទៀតសម្រាប់​រក្សា​ទុកជា​ឯកសារ​។​

លោកអភិបាលខេត្ត​បាន​ព្រមាន​ថា​ ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​វិធានការ​រដ្ឋបាល​ខាងលើ​ក្នុងករណី​អំពើ​ល្មើស​ត្រូវបាន​ប្រព្រឹត្ត​ម្តងទៀត​ការសម្រេច​ពិន័យ​អន្ត​រការណ៍​ត្រូវ​កើនឡើង​ទ្វេដង​នៃ​ប្រាក់​ពិន័យ​ដែល​បានសម្រេច​ដូច​មុន​ហើយ​ចំណូល​ដែល​ប្រមូល​បាន​ពី​ការពិន័យ ត្រូវ​កត់ត្រា​ពី​ចំណូល​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​។​

លោក​អភិបាលខេត្ត​បាន​បន្ថែមថា ការពិន័យ​អន្តរកាល​តាម​វិធានការ​រដ្ឋបាល​អាចអនុវត្ត​បាន​ក្នុងករណី​បុគ្គល​ដែល​ប្រព្រឹត្តសារភាព​ទោសកំហុស​និង​យល់ព្រម​បង់ពិន័យ​ស្របតាម​ខ្លឹមសារ​វិធានការ​រដ្ឋបាល​ក្នុងរយៈ​ពេល​៣០​ថ្ងៃ​។​ ក្នុងករណី​បុគ្គល​ដែល​មិនបាន​បង់ប្រាក់​ពិន័យ​ក្នុងអំឡុងពេល​កំណត់ខាងលើ​មន្ត្រី​រដ្ឋបាលខេត្ត​ដែលមាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បន្ថែម​នូវ​ការ​ទទួលរង​ការពិន័យ​អន្តរការណ៍​ខាងលើ​។​

ក្នុងករណី​ដែល​បណ្ដាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩​ទៅ​អ្នកដទៃ​នោះ​បុគ្គល​ល្មើស​នឹង​ទទួល​រង​ការផ្ដន្ទា​ទោស​ដាក់ពន្ធនាគា​រ​ និង​ទោសពិន័យ​ជា​ប្រាក់​ស្របតាម​មាត្រា​ទី​១០ ​នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម