Connect with us

ព័ត៌មានជាតិ

ជំរុញការថែទាំ និងការគ្រប់គ្រងជនវិបល្លាសស្មារតី ស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំនិងព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ


មន្ត្រីជាន់ខ្ពស់របស់នាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងថា ក្រោយពីការសាងសង់រួចនូវអាគារដ៏ថ្មីស្រឡាងទើបរួចរាល់មក នាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលការថែទាំនិងការគ្រប់គ្រងជនវិបល្លាសស្មារតីស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងព្យាបាលជាសះស្បើយជាង១០នាក់ហើយ និងជំរុញកិច្ចការនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចក្នុងកិច្ចប្រជុំកែសម្រួលរៀបចំគោលការណ៍ណែនាំស្តីពីការទទួលការថែទាំ និងការគ្រប់គ្រងជនវិបល្លាសស្មារតីស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃម្សិលមិញថា មជ្ឈមណ្ឌលសម្រាប់ថែទាំនិងព្យាបាលជនវិបល្លាសស្មារតីស្ថិតនៅក្នុង ភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលបានសម្ពោធដាក់ឲ្យដំណើរកាលពីថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯ កកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០ ១៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរជាណាចក្រកម្ពុជា ។

មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីគឺ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីចំពោះបងប្អូនដែលជាជនរងគ្រោះនិងងាយរងគ្រោះ មានវិបល្លាសស្មារតី ឲ្យទទួលបាន សេវា ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាល្អ ប្រសើរឡើងវិញ។

លោកបន្ថែមថា ការសាងសង់មជ្ឍមណ្ឌលនេះ ក៏ស្របជាមួយការអភិវឌ្ឍសេដ្ឋ កិច្ច សង្គម វប្បធម៌ លើគ្រប់វិស័យ ជាពិសេសវិស័យសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុ ខ សណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គមយ៉ាងល្អ ពេញលេញសំដៅជំរុញ និងលើកកម្ពស់សុខុមាលភាពជនរង គ្រោះ និងងាយរងគ្រោះឲ្យមានការវិវត្តន៍រីក ចម្រើន ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ដែលមានទំនុកចិត្តមកលើការដឹ កនាំរបស់រាជរដ្ឋាភិបាល។

លោកប្រធាននាយកដ្ឋានបានថ្លែងបន្តថា ជាការពិតណាស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការគិតគូរ​ផលប្រយោ ជន៍ប្រជាជនទូទៅជាពិសេស ប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈការរៀបចំឲ្យមាននូវបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ព្រមទាំងយន្តការ ដើម្បីគាំទ្រដល់វិស័យសង្គមកិច្ចរួមមាន ការបង្កើតឲ្យមាននូវមជ្ឈមណ្ឌលកុមា រកំព្រា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈ មណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តា រនីតិសម្បទាអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលយុវនិតិសម្ប ទា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មជ្ឈមណ្ឌលសំចត ប៉ោយប៉ែត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិ ការ មជ្ឈមណ្ឌល គាំពារមាតានិងទារក ការឧបត្ថម្ភជនក្រីក្រដែ លមកសម្រាកព្យាបាល និងសម្រាលកូនតាមរយៈមូលនិធិស មធម៌ និងការផ្តល់ សេវា អប់រំជាដើម។

ក្នុងនោះការកសាងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជ នវិបល្លាសស្មារតី គឺជាកិច្ចខិតខំ និងការប្តេជ្ញាចិត្តបន្ថែមទៀត របស់ រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិពលរដ្ឋ ដែលជា ផ្នែកមួយនៃសិទ្ធមនុស្សឲ្យទទួលបាននូវសេវាព្យាបាល ថែទាំ និងសុខុមាលភាពជនវិបល្លាសស្មារតីក្នុងសង្គម ដើម្បីធ្វើឲ្យសង្គមខ្មែរជាសង្គមមួយប្រកបដោយបរិយាប័ន្ន។

ដូច្នេះការសាងសង់មជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជន វិបល្លាសស្មារតី នេះឡើង មិនមែនជាកត្តា ចៃដន្យនោះទេ ប៉ុ ន្តែវាជាពេល វេលាសមស្របបំផុតមួយ ជាមួយនឹងការរីកចម្រើ ននូវសេដ្ឋកិច្ច និងសង្គម គឺត្រូវការគិតគូរប្រកបដោយយុទ្ធសា ស្រ្ត ក្នុងការយក ចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជន ដែលជាវិស័យឆ្អឹងខ្នងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម