Connect with us

ព័ត៌មានជាតិ

មិន​ល្បីដូច​កោះរុង ខេត្តកំពតមាន​កោះ​ ៣ ក្នុង​លំហ​សមុទ្រ កំពុង​អភិវឌ្ឍន៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ

បានផុស

នៅ

(ខេត្តកំពត)៖ ក្នុងដែនសមុទ្រខេត្តកំពត ពុំសូវមានកោះច្រើនក្នុងលម្ហសមុទ្រដូច​ខេត្ត​ដទៃ​ប៉ុន្តែ​ដែនសមុទ្រខេត្តកំពតមានវិសាលភាព ថែមទាំងមានសក្តានុពល បរិយាកាសមានភាពទាក់ទាញ និងមានខ្យល់ជំនោរដ៏ត្រជាក់គួរជាទីមនោរម្យផងដែរ។

បើតាមប្រសាសន៍លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា ដែនសមត្ថកិច្ចខេត្តកំពតមានវិសាលភាពធំធេង ប៉ុន្តែ​ដែន​កោះ​នៅក្នុងលម្ហសមុទ្រពុំសូវមានច្រើនប៉ុន្មានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាបែបណា​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតរូប​នេះ​​សង្កត់ធ្ងន់ថា កោះសេះដែលជាកោះលាតសន្ធឹងធំជាងគេក្នុងចំណោមកោះ​ក្នុង​ដែន​សមុទ្រ​ខេត្ត​កំពត ត្រូវបានអង្គការជាដៃគូកំពុងធ្វើការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកំពតមានកោះចំនួន៣ រួមមាន៖១/-កោះសេះ ដែលជាកោះធំជាងគេ,២/-កោះគី និងទី៣/-កោះត្រងោល ឬហៅថ្មប៉ប្រះ​ទឹក ព្រោះកោះត្រងោលពុំមានស្មៅដុះ ឬដើមឈើដុះ​នៅ​ឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។

លោកបានបញ្ជាក់បន្ថែមថា ក្រៅពីកោះចំនួន៣ នៅក្នុងលម្ហសមុទ្រ រាប់​បញ្ចូល​កោះ២ផ្សេងទៀតដែលនៅជាប់មាត់ពាមនៃឆ្នេរសមុទ្រ​គឺ​កោះស្មៅ និងកោះធំ ដែល​កោះស្មៅស្ថិតមាត់ឆ្នេរ ត្រូវបានធ្វើការអភិរក្សដោយបណ្តុះនិងដាំដើមកោងកាងជាច្រើនឆ្នាំមកហើយ។

បើ​តាម​មន្រ្តី​ជលផល​រូប​នេះ​ដែនសមុទ្រខេត្តកំពត មានកោះតិចជាងខេត្ត​ជាប់សមុទ្រ​ដូចជា​ខេត្ត​កែប ព្រះសីហនុ ្និង​កោះកុង ប៉ុន្តែបើក្រលេកមើលទិដ្ឋភាពទូទៅនៃកោះនិមួយៗ ពិតជាមានអារម្មណ៍ស្រស់​ស្រាយ​ ដោយសារអាច​គយគន់ទេសភាពពីចម្ងាយនៃប្រជុំកោះ ដែលផុសនៅលើផ្ទៃទឹកសមុទ្រដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាងនេះទៅទៀត ជារៀងរាល់ថ្ងៃមាន​ក្រុមអ្នកទេសចរជិះទូកលម្ហែ កម្សាន្តដើម្បីគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតាមដែនកោះនៃសមុទ្រខេត្តកំពតផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៩ វិនាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម