​មន្រ្តីពិភាក្សាពាក់ព័ន្ឋការប្រឡងសញ្ញាបត្រទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​មន្រ្តីពិភាក្សាពាក់ព័ន្ឋការប្រឡងសញ្ញាបត្រទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ

Published

on

មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ បានពិភាក្សាគ្នាលើវិធានការចំបាច់មួយចំនួនពាក់ព័ន្ឋនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា សម័យប្រឡង នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ មានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនបេក្ខជនចំណេះទូទៅមានចំនួន៤.១៣៧នាក់ ស្រី២.២០៦នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅមានចំនួន១.១០២នាក់ ស្រី ៥៨៥នាក់ ឯកជនបំពេញវិជ្ជាមាន ចំនួន៣៣៥នាក់ ស្រី៨៧នាក់ សរុបមានចំនួន៥.៥៧៥នាក់ ស្រី២.៨៧៨នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន៤ មណ្ឌល ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ តម្រូវឲ្យមានការអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីការពារទប់ស្កាត់ និងឆ្លើយតប ការរីករាលដែលជំងឺកូវីដ-១៩។

លោក ស៊ីន វ៉ៃឌ៉្យា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២០នេះ ប្លែកពីឆ្នាំមុនៗ ព្រោះក្នុង១បន្ទប់ អនុញ្ញាតឲ្យមានបេក្ខជនតែ២៥នាក់ប៉ុណ្ណោះ ហើយ​បេក្ខជនត្រូវទៅពិនិត្យឈ្មោះទៅតាមមណ្ឌលខ្លួនប្រឡង និងអាចមើលឈ្មោះ បន្ទប់ ប្រឡងនៅតាមfacebook និងនៅតាម តេលេក្រាម ដើម្បីធ្វើការទប់ស្កាត់ការការឆ្លងជំងឺកូវីត-១៩ ផងដែរ៕

អត្ថបទ ៖ វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services