Connect with us

ព័ត៌មានជាតិ

ជូនដំណឹង​មន្រ្តី​នគរបាល មន្រ្តី​ថ្នាក់ក្រោមជាតិ ​​អ្នក​សារព័ត៌មាន​ ចាក់វ៉ាក់សាំង​​ដូស​ជំរុញ

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូនដំណឹង​​ពី​ការ​ផ្តល់ការ​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ដូសជំរុញ ឬ​ដូស​ទី ៣ ដល់មន្រ្តី​រាជការ​ស៊ីវិល និងនគរបាលជាតិ (មានមន្រ្តីកាកបាទក្រហមកម្ពុជា​ថ្នាក់ជាតិ កម្លាំង​នគរបាលថ្នាក់ជាតិ) មន្រ្តីរាជការថ្នាក់​ក្រោមជាតិ​នៃ​ខេត្ត​ចំនួន ១៧ (មាន​ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ មណ្ឌលគិរី ​ព្រៃវែង រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ) រួម​ទាំង​អ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់។

ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និង​ដូស​ទី២ រួចរាល់ អាច​ទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកពីថ្ងៃ ១៨ ដល់ ២០ សីហា ឆ្នាំ​២០២១

ចំពោះកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ ហើយបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូ​វ៉ាក់​ដូសទី១ និងដូសទី២រួចរាល់ អាច​ទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យ ១៦ឧសភា តាមកាលបរិច្ឆេទ និងការរៀបចំចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ក្របខណ្ឌក្រសួងមហាផ្ទៃ។

ការចាក់វ៉ាក់សាំងអាស្គាហ្សែនីកាដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តចំនួន១៧ ពេលវេលាកំណត់ នៅតាមទីតាំង ដែលនឹងត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលខេត្តនីមួយៗ។

ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និង​ដូស​ទី២ រួចរាល់ អាច​ទៅចាក់វ៉ាក់សាំងអាស្តាហ្សែនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ​ពី​ថ្ងៃ​០៨ ដល់ ១៥ កញ្ញា​ឆ្នាំ​២០២១

លក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ដូចខាងក្រោម៖

-អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូរ៉ាក់ រួចរាល់ទាំង២ដូស ត្រូវមានគម្លាតពី៦ ទៅ ៨ខែ បន្ទាប់​ពី​ដូស​ទី១។

– ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងអាស្កាហ្សែនីកាទាំង២ដូសរួចហើយ ត្រូវ​រង់ចាំការណែនាំនៅពេលក្រោយទៀត។

ឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣៖

– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
– ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម