Connect with us

ព័ត៌មានជាតិ

ផ្សារធំៗពីរ នៅខេត្តព្រះសីហនុអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ​

បានផុស

នៅ

​​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១១​ ខែសីហា​នេះ​ថា ​រដ្ឋបាល​ខេត្ត​បានអនុញ្ញាត​ឱ្យ​ផ្សារលើ​ និង​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដា​រា​សំណាង បើក​ដំណើរការ​ឡើងវិញ ​ចាប់ពី​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ស្អែក​នេះ​តទៅ ។​

លោកបាន​បន្តថា​ ការអនុញ្ញាតឱ្យបើក​សំណើរ​ការឡើង​វិញ​ដោយសារ​ផ្សារ​ទាំងពីរ​នេះ​បាន​អនុវត្តបាន​ត្រឹម​ត្រូវ​ដោយ​អាជីវករ ​និង​ប្រជាពលរដ្ឋ​គោរព​ទៅតាម​ស្តង់ដា​អនាម័យ​សុ​វត្តិភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។ ​ម្យ៉ាងទៀត​មុននឹង​អនុញ្ញាតឱ្យ​បើក​មន្ត្រី​ជំនាញ​ខេត្ត​បាន​ចុះ​ត្រួត​ពិ​និ​ត្យ​និង​វាយតម្លៃ​យ៉ាងច្បាស់​លាស់​ថា ​តើ​ផ្សារ​នោះ​អាច​បើក​ដំណើរ​បាន​ទៅតាម​សេច​ក្តី​ណែនាំ​របស់​រដ្ឋបាលខេត្ត​ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្ថែមថា​«​ប្រសិនបើ​ផ្សារ​នោះ​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាលខេត្ត​ដោយ​បំពេញ​បាន​តាម​លក្ខខណ្ឌ​នោះ ​ទើប​យើង​អាច​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​បាន »​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ​បានអនុញ្ញាត​ឱ្យ​ផ្សារ​ធំ​ តូច​ នៅ​ក្រុងព្រះសីហនុ​បើក​ដំណើរការឡើងវិញ​នៅ​ថ្ងៃទី​២៥​ ខែកក្កដា ​ឆ្នាំ​២០២១​។​ ប៉ុន្តែ​ត្រូវដាក់​ពាក្យស្នើសុំ​មក​រដ្ឋបាលខេត្ត​ជាមុន​សិន​ មុននឹង​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ណែនាំ​ដល់​ផ្សារ​ទាំងពីរ​ត្រូវរៀបចំ​ច្រកចេញ​-​ចូល​បាន​ធំ​ទូលាយ ដោយមាន​រៀបចំ​ដាក់​ខ្សែ​សុវត្ថិភាព និង​រៀបចំ​ម៉ា​ស៊ីរ​វាស់​កម្ដៅ​ និង​ម៉ា​ស៊ីបាញ់​អាល់កុល​នៅ​ច្រក​ចេញ​-ចូល​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ឱ្យបាន​ត្រឹមត្រូវ និង​ល្អប្រសើរ រៀបចំ​តូប​លក់ដូរ​នីមួយៗដោយ​រក្សា​បាន​នូវ​ចក្រ​រវាង​អាជីវករ និង​អតិថិជន​( ១,៥០​ម៉ែត្រ​ពីគ្នា​) រៀបចំ​ចង​បដា ស្ដីពី​វិធាន​សុខាភិបាល​ដើម្បី​អប់រំ​ណែនាំ​ដល់​អាជីវករ និង​អតិថិជន​នៅក្នុង​បរិវេណ​ផ្សារ​។ រៀបចំ​ការផ្សព្វផ្សាយ​ជូន​បងប្អូន​អាជីវករ និង​អតិថិជន​ឱ្យបាន​យល់ដឹង​ជ្រួតជ្រាប​បន្ថែម​អំពី​វិធី​បង្ការ​ជំងឺឆ្លង​កវី​៧-១៩ តាមរយៈ​សារ​សំឡេង និង​រូបភាព អាជីវករ​លក់ដូរ និង​អតិថិជន​ដែល​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ត្រូវ​ពាក់​ម៉ាស​ជាដាច់ខាត​និង​អនុវត្ត​ឱ្យបាន​ម៉ឺង​ម៉ាត់​តាម​វិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ក៏ដូចជា​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​សេចក្ដីណែនាំ​លេខ ០១៥/២១​សលា ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាលនៃ​ជំងឺកូដ​-១៩ នៅតាម​ផ្សារ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។​

រដ្ឋបាលខេត្ត​បាន​ណែនាំ​ឱ្យ​អនុគណៈកម្មការ​ទី​១​នៃ​គណៈកម្មការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​វីដ-១៩ ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​ត្រួតពិនិត្យ និងណែនាំ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​អាជីវករ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​ទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

គណៈបញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់ នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ព្រះសីហនុ ត្រូវ​ចាត់វិធានការ​ចំពោះបុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម