Connect with us

ព័ត៌មានជាតិ

អនុញ្ញាត្តឲ្យពលករមកពីថៃ៥​នាក់​ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករួច

បានផុស

នៅ

​ពលករ​មកពី​ថៃ​ចំនួន​០៥​នាក់ ​ក្នុងចំណោម​​២៥​នាក់​ដែលបញ្ជូនមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​វត្តភ្នំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិញ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​ បន្ទាប់ពីបានធ្វើចត្តាឡីស័កតាមការណែនាំរបស់​ក្រសួងសុខាភិបាល និងពិនិត្យឃើញអវិជ្ចមានកូវីដ-១៩។​

លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅ​ល្ងាច​ថ្ងៃទី​១០​ ខែសីហា ​ឆ្នាំ​២០២១​នេះ​បាន​ចេញលិ​ខិត​អនុញ្ញាត​ចេញពី​មណ្ឌល​ច​ត្តា​ឡេ​ស័ក​ វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជួន​ពួកគាត់​និង​សូម​ចូលរួម​អបអរសាទរ ចំពោះ​បងប្អូន​ពលករ​មកពី​ថៃ ដែល​បានមក​ធ្វើ​ច​ត្តា​ឡេ​ស័ក និង​យក​សំណាក​( PCR )​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជា​លទ្ធផល (​អវិជ្ជមាន​) ដើម្បីអោយ​ពួកគាត់​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ ហើយ​បន្ត​អនុវត្ត​វិធា​ការ ( ៣​កុំ ៣​ការពារ )​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះដែរ​បងប្អូន​ពលករ​មកពី​ថៃ​ទាំង០៥ នាក់ នោះ​ក៏បាន​គោរព​ថ្លែង​អំណរ​អរគុណ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ ដែល​បាន​យកចិត្ត​ទុក មើលថែទាំ​ផ្គត់ផ្គង់​សំភារៈ​ផ្សេងៗ និង​អាហារ ០៣ ពេល​មិនដែល​ខ្វះខាត​ម្តងណា​ឡើយ​។ ពួកគាត់​ប្ដេជ្ញា​ចូលរួម​អនុវត្ត​វិធានការ (៣​កុំ ៣​ការពារ​)​អោយ​បានល្អ​បំផុត​។​

គួរបញ្ជាក់​ផងដែរ​ថា​បងប្អូន​ពល​ករ​មកពី​ថៃ ដែល​បាន​បញ្ជូនមក​ធ្វើ​ច​ត្តា​ឡេ​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុប​ចំនួន ២៥ នាក់ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១០​ខែសីហា​នេះដែរ​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អនុ​ញ្ញ​តិ​អោយ​ពួកគាត់​០៥​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ដោយ​នៅសល់​បន្តធ្វើ​ច​ត្តា​ឡេ​ស័ក ចំនួន ២០ នាក់ ទៀត​កំពុង​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​បន្ថែម​ទៀត​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម