Connect with us

ព័ត៌មានជាតិ

ទាស់សម្តី​គ្នា​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ធ្វើឲ្យ​ភាគី​ម្ខាង ប្រើ​កាំបិត​អារ​.​ក​សម្លាប់​តែ​ម្តង​

បានផុស

នៅ

​បុរស​ម្នាក់​ដែល​ជា​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅក្នុង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​ ខណៈ​ដែល​កំពុង​អង្គុយ​ហូប​បាយ​នៅមុខ​បន្ទប់​ស្នាក់នៅ ត្រូវ​បាន​គូបដិបក្ខ ដែល​ធ្លាប់​មាន​ទំនាស់ ហើយក៏​ជា​ពលករ​ខ្មែរ​ដូចគ្នា ប្រើ​កាំបិត​ស្នៀត​អារ​.​ក​សម្លាប់​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ឃាត​កម្មនេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​វុំាង​ក្រាក់​ធី​ង ឃុំ​ពោង​ណាំ​រ៉​ន ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី។​

​បើតាម​សំដី​ស្ត្រី​ជា​ភរិយា​របស់​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ប្តី​របស់​ខ្លួន​ឈ្មោះ ឈើ​ង សុ​ផន អាយុ៤៧ឆ្នាំ កំពុង​អង្គុយ​ហូប​បាយ​នៅមុខ​បន្ទប់ ឯ​ខ្លួន​ក៏​កំពុង​ធ្វើ​ម្ហូប​នៅក្នុង​ចង្ក្រាន​បាយ ក៏​បាន​ឮ​សំឡេង​ស្រែក​ប្រកែក​គ្នា​ជាមួយ​ឈ្មោះ រ៉ង ទិ​ត្យ អាយុ៣៤ឆ្នាំ ស្នាក់នៅ​បន្ទប់​ជាប់​គ្នា​បានតែ​ប៉ុន្មាន​ម៉ាត់​ក៏​ស្ងាត់ ខ្លួន​ក៏បាន​រត់​ចេញ​មក​មើលឃើញ​ប្តី​របស់ខ្លួន​ត្រូវគេ​អារ​.​ក ដាច់​បំពង់ខ្យល់​ស្លាប់​ទៅ​ហើយ ខ្លួន​ក៏បាន​ស្រែក​ឲ្យ​គឺ​ជួយ​ទើប​មេការ​ប្តឹង​ទៅ​តម្រួត​ចាប់ខ្លួន​ជន​បង្ក​បាន​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​កម្លាំង​តម្រួត​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ ដែល​កន្លែង​ស្នាក់នៅ​របស់​កម្មករ​នៅ​ក្នុង​ចម្ការ​មៀន និង​មាន​កម្មករ​ស្នាក់នៅ​ចំនួន៩នាក់ ហើយ​ពួកគេ​គឺជា​មិត្ត​រួមការ​ងារ​ដែល​រស់នៅ​ជាប់​បន្ទប់​គ្នា ដោយនៅ​មុនពេល​កើតហេតុ​មាន​បញ្ហា​ម្តង​រួចមក​ហើយពី​រឿង​ប្រច័ណ្ឌ បន្ទាប់មក​ក៏​ស្ងប់ស្ងាត់​ទៅវិញ ប៉ុន្តែ​ភ្លើងកំហឹង​ទំនងជា​នៅ​ដិត​ជាប់​ក្នុង​ចិត្ត​ទើប​នៅ​ពេល​កើតហេតុ​ក៏បាន​ផ្ទុះឡើង​ម្តងទៀត៕

ត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម