Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​បាន​៦​ខែ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចាក់​ដូ​ស​ទី​៣​ទេ

បានផុស

នៅ

ភ្នំពេញ ​៖​ មន្ត្រី​នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បានឱ្យដឹងថា​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​នៅតាម​ក្រសួង​ស្ថាប័ន​នានា​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បាន​៦​ខែ​ទេ​ មិនត្រូវ​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កាដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣​នោះទេ​។

មន្ត្រី​ដដែល​នោះ​បាន​បន្ត​ថា ​នៅ​ថ្ងៃស្អែក​នេះ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​នៅតាម​ក្រសួង​ស្ថាន​ប័ន​នានា​ចាប់ពី​អគ្គនាយករង អគ្គនាយក​រហូតដល់​អនុរដ្ឋលេខាធិការ​នឹងត្រូវ​អញ្ជើញ​មកចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​ពេទ្យ​ព្រះ​អង្គឌួង​។

មន្ត្រី​រូបនោះ​បាន​បន្ថែមថា​ ជាទូទៅ​ក្រុមគ្រូពេទ្យ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​គ​ណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​បាន​កំណត់​ឱ្យ​ចាក់​ដូ​ស​ទី​៣​ឬ​ដូ​ស​ជម្រុញ​បាន​លុះត្រាតែ​អ្នក​ចាក់​នោះ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ឬ​ ស៊ី​ណូ​វ៉ា​ក់បាន​ពីរ​ដូ​ស​រួចរាល់​ហើយៗ​ត្រូវមាន​គម្លាត​ពី​៦​ទៅ​៨​ខែ​ទើប​អាច​ចាក់​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រូប​នោះបាន​បញ្ជាក់​ថា « ស្អែក​នេះ​យើង​នឹង​ព​និត្យ​មើល​ប័ណ្ណ​មន្ត្រីរាជការ​របស់គាត់​តើ​មកពី​ក្រសួង​ស្ថាប័ន​ណា​។​ បន្ទាប់មក​យើង​នឹង​ពិនិត្យមើល​កាត​ចាក់​វ៉ាក់សាំង​តើ​គាត់​ចាក់​បាន​ប៉ុន្មាន​ខែ​ហើយ​បើ​បាន​៦​ទៅ​៨​ខែ​ទើប​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ចាក់​បាន​»​។

មន្ត្រី​នោះ​បាន​បន្ថែម​ទៀត​ថា​ ចំពោះ​អ្នក​ដែល​នៅ​មិន​គ្រប់​ចំនួន​៦​ខែ​នោះ​ចាក់​ទៅ​ក៏​មិនបាន​ប្រយោជន៍​ដែរ​ ព្រោះ​ពេលដែល​យក​កាត់​គាត់​ទៅ​ស្កេ​ន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ស៊ី​ស្ទែ​ម​ក៏​ប្រពន្ធ​មិន​អនុញ្ញាតឱ្យ​ដែរ​ព្រោះ​យើង​បាន​ភ្ជាប់​ស៊ី​ស្ទែ​ម​រួចរាល់​ហើយ​។

មន្ត្រី​ខាងលើ​បាន​បញ្ជាក់ថា​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក់​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បានទេ​គឺ​ចាក់​សម្រាប់តែ​មន្ត្រីជាន់ខ្ពស់​មកពី​តាម​ស្ថាប័ន​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​ចាក់​ពីថ្ងៃ​ទី​១២​រហូតដល់​បំណាច់​ខែសីហា​នេះ​។

គួរ​បញ្ជាក់ថា​ រដ្ឋាភិបាល​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កាដូ​ស​ជម​រុញ​ឬ​ដូ​ស​ទី​៣​ដល់​ក្រុម​ជួរមុខ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ខេត្ត​ចំនួន​៧​នៅជាប់​ព្រំដែន​កម្ពុជា​ថៃ​កាលពី​ថ្ងៃទី​០៨​សីហា​ឆ្នាំ​២០២១​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ពិសេស​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ដែល​តា​។

ក្រោយ​មក​ទៀត​បាន​ពង្រីក​ចាក់​ដល់​យោធិន​និង​ប្តី​ ឬ​ ប្រពន្ធ​យោធិន​និង​មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន មន្ត្រីនគរបាល​និង​អ្នក​សារ​ព័​ត៌​មាន​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម