Connect with us

ព័ត៌មានជាតិ

៧ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. ដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ជាង ៩៦តោន

បានផុស

នៅ

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ ជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណជាង ៩៦តោន ដែលបានចរាចរនៅលើទីផ្សារ ។

យោងតាមប្រភពព័ត៌មានប្រាប់អោយដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានអាល់កុលក្លែងក្លាយ (មេតាណុល) ជាង៩៦តោន ដែលឈ្មួញបានដាក់ឱ្យចរាចរក្នុងទីផ្សារនានា តាមបណ្តារាជធានី- ខេត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញលើកឡើងថា ការដាក់លក់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនប្រជាពលរដ្ឋសម្រាប់បាញ់សម្លាប់មេរោគ គឺជាការបំពានទាំងស្រុងទៅលើច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះក៏បានរាំងស្ទះដល់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះអាល់កុលមេតា​ណុលពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឡើយ។ វានឹងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀតផង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមសំណូមពរ អាជីវករទាំងអស់ ប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុជាអាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម