ជង្រុកកញ្ឆា ក្នុងស្រុកគិរីវង់ សមត្ថកិច្ចចាប់អ្នកដាំមិនបាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជង្រុកកញ្ឆា ក្នុងស្រុកគិរីវង់ សមត្ថកិច្ចចាប់អ្នកដាំមិនបាន​

បានផុស

នៅ

ចម្ការ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​ប្រមាណ៥​ទីតាំងបន្ថែមទៀត នៅក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ ត្រូវ​សមត្ថកិច្ច​កាប់បំផ្លាញបន្តទៀត ដែលកមន្លងមកកម្លាំងសមត្ថកិច្ចចុះកាប់ដុតបំផ្លាញជាច្រើន​កន្លែង​មក​ហើយ នៅក្នុងមូលដ្ឋានស្រុកគិរីវង់ តែមិនទាន់ចាប់អ្នកលួចដាំដំណាំខុសច្បាប់នេះបាននៅឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​អោយដឹងថា កាលពី​ថ្ងៃ​ពុធ ទី​១១ ខែសីហា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ១២​ប៉ុស្តិ៍ ឡើងលើ​ភ្នំ​ស្វែង​រុករក និង​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន០៥​ទីតាំង អាង​ស្តុក​ទឹក​ចំនួន​០៤​អាង នៅ​ចំណុច​ខាងលើ​ទឹក​ទូងៗ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ៣១៨៩​ម៉ែត្រការ៉េ​។

ចំពោះ​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខុស​ច្បាប់ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​

សូម​ជម្រាបជូន​ថា នៅក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ស្រុក​គិរីវង់ ខេត្តតាកែវ នេះ ល្បីល្បាញ​មាន​ជនខិលខូច​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​រាប់​ឆ្នាំ​មកហើយ ផ្ទុយទៅវិញ​សកម្មភាព​ល្មើសច្បាប់​បែបនេះ នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ៥៧ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services