Connect with us

ព័ត៌មានជាតិ

ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះក្នុងសង្កាត់បឹងទំពុនទី១ ទម្លាយរឿងស្មៀន យកលុយថ្លៃធ្វើតេស្ត

បានផុស

នៅ

ប្រជាពលរដ្ឋ ដែលជាសមាជិកក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដែលត្រូវបានដាក់ព្យាបាលនៅផ្ទះ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទម្លាយពីរឿងរ៉ាវស្មៀន បានទាយលុយពីក្រុមគ្រួសារពួកគាត់ លើការធ្វើតេស្តរកមេរោគកូវីដ-១៩។

ប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ក្រោយមានសមាជិកក្រុមគ្រួសារ រកឃើញវិជ្ជមានកូវីដ -១៩ អាជ្ញាធរសង្កាត់បឹងទំពុនទី១ ចំនួន២នាក់ ដោយម្នាក់ត្រូវបានស្គាល់ថា ជាលោក កុយ សាមឺឌី ស្មៀនសង្កាត់បឹងទំពុនទី១ បានចុះមកព័ទ្ធខ្សែផ្ទះ និងណែនាំពីលក្ខខណ្ឌនានា ជុំវិញការព្យាបាលនៅផ្ទះ។

ប្រជាពលរដ្ឋ បានរៀបរាប់ទៀតថា គ្រានោះរូបគាត់ បានសួរបែបបទនីតិវិធី ក្នុងការស្វែងការធ្វើតេស្តសំណាក លើសមាជិកដទៃទៀត ដើម្បីចង់ដឹងថា បានឆ្លងឬអត់ ពេលនោះស្មៀនសង្កាត់បឹងទំពុនទី១ បានប្រាប់ឲ្យថា បើចង់ឲ្យ គ្រូពេទ្យមកយកសំណាកនៅផ្ទះ ទាល់តែត្រូវមានថ្លៃសារគុណជាថវិកាខ្លះ ជូនគ្រូពេទ្យ បើមិនចឹងទេទៅធ្វើតេស្តសំណា​ក នៅមន្ទីរពេទ្យរុស្សីខ្លួនឯង។

ប្រជាពលរដ្ឋ បានបង្ហាញការមិនចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋានបែបនេះ ព្រោះឃើញការផ្សព្វ​ផ្សា​យតាមសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាល់ការធ្វើតេស្តរកមេរោគកូវីដ-១៩ របស់រដ្ឋមិនតម្រូវ ឲ្យបង់ប្រាក់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធករណីខាងលើនេះ មិនទាន់មានការបំភ្លឺពីលោក កុយ សាមឺឌី នៅឡើយទេ។ ប៉ុន្តែលោក សួស សារិ​ន ចៅសង្កាត់ បឹងទំ​ពុនទី១ បានអះអាងថា ខ្លួនមិនបានដឹងអំពីករណី នៃការយកប្រាក់ពីប្រជាពលរដ្ឋ ចំពោះការធ្វើតេស្ដរកមេរោគកូវីដ-១៩ ក្រោយបញ្ចប់ការព្យាបាលជំងឺនេះ នៅតាមផ្ទះនោះទេ។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា លោកមិនបានដឹងអំពីករណីនេះទេ ហើយកិច្ចការរបស់សង្កាត់ គ្រាន់តែជាអ្នកពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលត្រូវព្យាបាលជំងឺកូវីដតាមផ្ទះ ដោយរៀបចំស្បៀងអាហារជូនពួកគាត់ប៉ុណ្ណោះ។ 

លោកបានថ្លែងយ៉ាងដូច្នេះថា «អត់ផង ខ្ញុំដឹងកន្លែងទីតាំង មើលបងប្អូនប្រជាពលរដ្ឋ ដែលព្យាបាលតាមផ្ទះ ខ្ញុំដឹងតែដឹកស្បៀងជូន ដូចជា អង្ករ ដូចជា មី អីហ្នឹង សម្រាប់ផ្គត់ផ្គង់ស្បៀង ហើយមើលការខុសត្រូវ ឯបច្ចេកទេសថ្នាំពេទ្យ ថ្នាំអីហ្នឹង គឺសម្រាប់ពួកគាត់ ទាក់ទងផ្ទះជាមួយគ្រូពេទ្យ»។ លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា ចំពោះការធ្វើតេស្ដ ឬក៏ការបិទបញ្ចប់ ការព្យាបាលនៅតាមផ្ទះនោះ គឺកិច្ចការងារនេះ ពាក់ព័ន្ធនឹងគ្រូពេទ្យ។

សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានចេញលិខិតមួយ ដោយបានជម្រាប ដល់អភិបាលរាជធានី-ខេត្ត និងនាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ អំពីការមិនគិតថ្លៃ ធ្វើតេស្ដរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ។

នៅក្នុងលិខិតនោះលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា យោតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មិនឲ្យគិតថ្លៃធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើឲ្យអភិបាលរាជធានី-ខេត្ត និងនាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ ធ្វើការណែនាំបន្ថែម ដល់បណ្ដាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ ស្ដីពី ការមិនគិតថ្លៃសេវា ធ្វើតេស្ដរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋ មកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល សាធារណៈឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម