Connect with us

ព័ត៌មានជាតិ

រំលឹក​ឆ្នាំ ២០១៦ ជោគជ័យ​ប្រើ​រូបមន្ត​កំណត់​តម្លៃ​ប្រេងសាំង​ ការពារ​លក់​បំប៉ោង​តម្លៃ​តា​មមាត់

បានផុស

នៅ

ទី​បំផុត​នៅ​ថ្ងៃ ០៩ មីនា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​សម្រេច​ការ​ប្រើប្រាស់​រូបមន្ត​រួម​លើ​ការ​កំណត់​តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ដើម្បី​ឲ្យ​សម​ស្រប​តាម​តម្លៃ​​ទីផ្សារ​អន្តរជាតិ។

មុន​ពេល​ឈាន​ប្រើប្រាស់​រូបមន្ត​កំណត់​តម្លៃ​ប្រេងសាំង​ដែល​មាន​ការ​ព្រមព្រៀង​ពី​ភាគី​ពាក់ព័ន្ធ​ជា​តំណាង​​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នានា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ហក់​ឡើង​ខ្ពស់​បើ​ធៀប​ប្រទេស​ជិតខាង​ ឬ​អាច​និយាយ​បាន​ថា​ឡើង​លឿន​ចុះ​យឺត បើ​ទោះបី​ជា​តម្លៃ​ប្រេង​​សាំង​នៅ​លើ​ពិភព​លោក​ធ្លាក់​ចុះ​ថ្លៃ​ខ្លាំង​ក៏​ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ដែល​កាល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា កម្ពុជា​មិន​ទាន់​មាន​រូបមន្ត​ច្បាស់លាស់​លើ​ការ​កំណត់​តម្លៃ​លក់​ប្រេង​សាំង ខណៈ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តួយ៉ាង​​​ប្រទេស​​ថៃ​បាន​ប្រើប្រាស់​រូបមន្ត​កំណត់​តម្លៃ​ប្រេង​មួយ​ច្បាស់​លាស់ ​ចេញ​តម្លៃ​ប្រេង​ជា​រៀង​រាល់​ថ្ងៃ ហើយ​​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ ​គឺ​អន្តរ​ក្រសួង​កំណត់​តម្លៃ​ប្រេង​រៀងរាល់​ ១៥​ថ្ងៃ​ម្តង។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ស៊ុន ចាន់ថុល លើក​ឡើង​ថា ការ​កំណត់​រូបមន្ត​មាន​សារសំខាន់​លើ​ការ​គ្រប់គ្រង​​តម្លៃ​​លក់​ប្រេង​សាំង​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ មិន​អាច​ឲ្យ​ក្រុមហ៊ុន​ចេះ​តែ​ស្រែក​តាម​តែ​មាត់​តម្លៃ​សាំង​ថ្លៃ លក់​មិន​ចំណេញ​តាម​តែ​ចិត្ត​នោះ​ទេ។

ក្នុង​រូបមន្ត​កំណត់​តម្លៃ​ប្រេង​បាន​បញ្ជាក់​ថា ដើម្បី​រក​តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ក្នុង​មួយ​លីត្រ គឺ​ត្រូវ​យក​មធ្យម​ភាគ​នៃ​ផលិតផល​ប្រេងឥន្ធនៈ​លក់ដុំ​នៅ​ប្រទេស​សិង្ហបុរី ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Platts (MOPS) បូក​​ជាមួយ​​តម្លៃពន្ធ អាករ​ផ្សេងៗ និង Premium (ចំណាយ​ទូទៅ ប្រាក់​ចំណេញ និង​ពន្ធ​លើ​ប្រាក់ចំណេញ)។

គួរ​បញ្ជាក់​ថា មក​ដល់​ពេលនេះ​កម្ពុជា​បាន​អនុវត្ត​ការ​កំណត់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធ​នៈ​ដោយ​អន្តរក្រសួង​ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រ៉ែ ​និង​ថាមពល នឹង​ចេញសេចក្តីប្រកាស​ពី​​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​តាម​ស្ថានីយ​ឥន្ធនៈ​នានា ដោយ​បាន​ប្រើប្រាស់​រូបមន្ត​កំណត់​តម្លៃ​ថ្លៃ​លក់រាយ​ តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​។ ​រូបមន្ត​នេះ​ អនុវត្ត​សម្រាប់​ការ​លក់រាយប្រេងឥន្ធនៈ​មាន​ប្រេង​សាំងធម្មតា និងប្រេងម៉ាស៊ូត ប៉ុន្តែ​មិន​អនុវត្ត​សម្រាប់ប្រេងសាំងស៊ុបពែរឡើយ។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ធំៗ​ចំនួន ​៨ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ រួម​មាន ក្រុមហ៊ុន​សូគីម៉ិច (Sokimex) តេលា (Tela) ភី.ធី.ធី (PTT) កាល់តិច (Caltex) តូតាល់ (Total) សាវីម៉ិច (Savimex) ប្រាយធ៍ វិកធឺរី មេគង្គ (Bright Victory Mekong) និង អិល.អេច្ឆ.អ (LHR)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម