Connect with us

ព័ត៌មានជាតិ

ភ្លេច​ខ្លួន ស្ពាន​អាកាស​ចោមចៅ​សង់​ជិត​រួច ផ្លូវ​ក្រោមដី ៣ ខ្សែ​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន

បានផុស

នៅ

ខណៈ​ដែល​ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេច​ការ​សាងសង់​បានជាង៧៥ភាគរយ ផ្លូវ​ចរាចរ ៣ ខ្សែ​ ក៏​បាន​បើក​ឲ្យប្រើប្រាស់​បណ្តោះអាសន្ន​ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានអាកាសនិងផ្លូវក្រោមដីក្នុង​គម្រោង​ស្ពានអាកាស​ចោមចៅទាំង ៣ ខ្សែ​ ដែល​​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​​មាន​​៖

-​ផ្លូវក្រោមដីភ្ជាប់​ចរាចរ​ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី។ កំណាត់​ផ្លូវ​នេះ​សម្រួល​​លំហូរ​ចរាចរណ៍​ភ្ជាប់​ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ​មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ជា​ផ្លូវ​ឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ដែល​បានបើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ដោយឡែក​កាលពីថ្ងៃ ២២ ខែធ្នូ ឆ្នាំ​២០២១ ផ្លូវ ២ខ្សែទៀត​ក៏​បានបើក​ឲ្យប្រើប្រាស់បន្ថែមក្នុង​នោ៖

ខ្សែ​ទី​មួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅ​ជា​ផ្លូវ​ឯកទិស មានប្រវែង ៤៥៨​ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ។

​ខ្សែទីពីរ- ជា​ផ្លូវ​ឯកទិសភ្ជាប់​ចរាចរណ៍​ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ។

គួរ​បញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់រយៈពេល​សាងសង់ ៣០ខែ និងថវិកាប្រមាណ២២លានដុល្លាអាមេរិក ​គ្រោង​រួច​រាល់​ក្នុង​ឆ្នាំ​២០២១​នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម