Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ផ្ដល់ជំនួយ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ តាមរយៈ​សេវា​ផ្ទេរប្រាក់​ឥតគិតថ្លៃ​មក​កម្ពុជា​

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា កំពុង​ជួយ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​ត្រូវការ​ផ្ទេរប្រាក់​ភ្លាមៗ​មក​ជូន​គ្រួសារ​របស់​ពួកគាត់​នៅ​កម្ពុជា​។ សេវា​ផ្ទេរប្រាក់​តាម​ឌីជីថល​នេះ មិន​គិត​កម្រៃ​សេវា​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្ដល់ជូន​នេះ មាន​គោលបំណង​បង្ហាត់បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ជ្រួតជ្រាប​អំពី​សេវា​ហិរញ្ញវត្ថុ និង​សេវា​ទូទាត់​ប្រាក់​តាម​ឌីជីថល តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់​ក្នុង​ទូរសព្ទដៃ​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​។ គំនិត​ផ្ដួចផ្ដើម​នេះ បាន​ចាប់​បើក​ដំណើរការ​នៅក្នុង​ដំណាក់កាល​មួយ​ដែល គេ​កំពុង​ចាប់អារម្មណ៍​ច្រើន​ទៅលើ​ស្ថានភាព​ដ៏​លំបាក​សម្រាប់​បងប្អូន​ព​លករ​ខ្មែរ​។ ដើម្បី​ជាការ​ជួយ​ដល់​ពលករ​ខ្មែរ​ទាំងឡាយ​ដែល​មិនអាច​ឬ​ពិបាក​ចេញទៅ​ផ្ញើ​ប្រាក់​តាម​ភ្នាក់ងារ​នៅ​ខាងក្រៅ ទ្រូ​ម៉ាន់​នី មាន​ផ្ដល់​សេវា​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ​ភ្លាមៗ ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​កម្មវិធី​ទូរសព្ទ​ដៃ​ទ្រូ​ម៉ាន់​នី​នៅ​ប្រទេស​ថៃ​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា “​សេវា​ថ្មី​របស់​ទ្រូ​ម៉ាន់​នី​នេះ គឺ​បង្កើតឡើង​ដើម្បី​ផ្ដល់ជូន​ប្រជាជន​ខ្មែរ នូវ​ប្រព័ន្ធ​ទូទាត់​ប្រា​ក់មួយ ដែលមាន​គុណភាព​ល្អ និង​មាន​សុវត្ថិភាព​។ ហើយ​ទ្រូ​ម៉ាន់​នី​សង្ឃឹមថា យើង​អាចជួយ​សម្រួល​ដល់​បង​ប្អូន​ខ្មែរ ដែល​ខិតខំ​រកប្រាក់​យ៉ាង​ហត់នឿយ នៅឯ​ប្រទេស​ថៃ ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់ ដែល​រស់​នៅឯ​ស្រុក​ខ្មែរ​យើង​”​។​

​តាមរយៈ​ប្រព័ន្ធ​ទូទាត់​ប្រា​ក់នៅ​ទូទាំង​អាស៊ី ដ៏​មាន​គុណភាព គួរ​ឲ្យ​ទុកចិត្ត និង​មាន ប្រសិទ្ធភាព​ខ្ពស់​របស់​ទ្រូ​ម៉ាន់​នី សេវា​ថ្មី​នេះ​អាច​ប្រើប្រាស់​បាន ដោយ​ប្រជាជន​កម្ពុជា​ដែល​ប្រើ​កម្មវិធី​ទូរសព្ទ​ដៃ​ទ្រូ​ម៉ាន់​នី​របស់​ប្រទេស​ថៃ​។ ប្រាក់​ដែល​ផ្ញើ​តាម​កម្មវិធី​ទូរសព្ទ​ដៃ​ទ្រូ​ម៉ាន់​នី​របស់​ប្រទេស​ថៃ គឺអាច​ដក​បាន​នៅតាម​ភ្នាក់ងារ​ជាង​១​ម៉ឺន​កន្លែង ទូទាំងប្រទេស​កម្ពុជា​ដោយ​មិន​គិតថ្លៃ​សេវា​។ ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ឲ្យ​សាកល្បង​ប្រើ​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​នេះ ទ្រូ​ម៉ាន់​នី មិន​គិត​កម្រៃ​សេវា​នោះទេ​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ចង់​ឲ្យ​បងប្អូន​ខ្មែរ​យើង​គ្រប់គ្នា អាច​ប្រើ​សេវា​នេះ​បាន​យ៉ាង​ងាយស្រួល ដោយ​បងប្អូន​អាច​វេរ​ប្រាក់​ភ្លាម នឹង​ទទួលបាន​ភ្លាម​។ ហើយ​យើង​ក៏​មិន​គិតថ្លៃ​សេវា ទាំង​ខាង​អ្នក​ផ្ញើ និង​អ្នកទទួល​ផងដែរ​”​។​

​ដោយ​ផ្អែកលើ​បទពិសោធន៍​ដ៏​រឹងមាំ​ផ្នែក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​ទូទាំង​ទ្វីបអាស៊ី​នាពេល​កន្លងមក ទ្រូ​ម៉ាន់​នី រំពឹងថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ នឹង​សាកល្បង​ប្រើប្រាស់​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​យ៉ាង​រហ័ស​ដែល​មិន​គិតថ្លៃ​សេវា​នេះ​។ ដោយ​គិត​ចាប់ពី​ពេលដែល​ក្រុមហ៊ុន​បាន​ចាប់ដំណើរការ​ដំបូង​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​មក ទ្រូ​ម៉ាន់​នី បាន​បង្កើត​ឲ្យ​មាន​បណ្ដាញ​ភ្នាក់ងារ​ផ្ទេរប្រាក់ ដ៏​ទូលំទូលាយ​បំផុត នៅ​កម្ពុជា​។ ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ដល់​ទៅ​ជាង​១​ម៉ឺន​កន្លែង ដែល​រង់ចាំ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដ៏​មាន​គុណភាព ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ទូ​ទាំង​ប្រទេស​។

​សូមបញ្ជាក់ថា ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។​

TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។​

​បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម