Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ៖ គ្មានពលរដ្ឋណាម្នាក់ អត់អាហារ​ហូបចុកក្នុងអំឡុងពេលបិតខ្ទប់ ឬ​ធ្វើចត្តាឡីស័កនោះឡើយ

បានផុស

នៅ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា នឹង​គ្មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ គ្មាន​អាហារ​ហូបចុក ក្នុងអំឡុងពេល​បិត​ខ្ទប់ ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ ។

ការលើកឡើង​ដូច្នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ក្នុងពេលដែល​ឯកឧត្តម ដឹកនាំ​ក្រុមការ​ងារនាំ​អំណោយ​ស្បៀងអាហារ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋធ្វើ​ច​ត្តា​ឡី​ស័កនៅតាម​ផ្ទះ ចំនួន​១៣១​គ្រួសារ ក្នុង​សង្កាត់​អូរ​អំបិល សង្កាត់​ព្រះ​ពន្លា និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមអភិបាលខេត្ត​ បាន​មានប្រសាសន៍​ទៀតថា រដ្ឋបាលខេត្តមិន​ចង់ឱ្យមាន​ការបិត​ខ្ទប់​នោះទេ ប៉ុន្តែ​ដើម្បី​រក្សា​សុវត្ថិភាព សុខភាព​ជូន​បងប្អូន​ទាំងអស់ សូមឱ្យ​បងប្អូន​អនុវត្តតាម​ការណែនាំរ​បស់​សុខាភិបាល​សិន គឺត្រូវ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ រងចាំ​យក​សំណាក​ពិនិត្យ​លើក​ទី​២ ម្តងទៀត ប្រសិនបើ​នៅតែ​អវិជ្ជ​មាន គឺរដ្ឋបាលខេត្ត​នឹង​បើក​ឱ្យ​បងប្អូន​មាន​សេរីភាព​វិញ​មិន​ខាន​ ដាច់ខាត​មិន​ទុក​ទេ ។

ឯកឧត្តម​បន្តថា ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​អត់​អាហារ​នោះទេ ថ្វីត្បិតតែ​ក្រុមការងារ​មក​រៀង​យឺត​បន្តិច​មែន តែ​ក៏​នៅតែ​បាន​នាំយក​ស្បៀងអាហារ​បាន​ដល់ដៃ​បងប្អូន ហើយក៏​ដោយសារ​តែមាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ច្រើន ដែល​ក្រុមការ​ងារ​ត្រូវ​នាំយក​អំណោយ​ឱ្យចែកជូន​ទើប​មានការ​យឺតយ៉ាវ​បន្តិចបន្តួច ។

ក្នុងនោះដែរ ឯកឧត្តម​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ធ្វើយ៉ាងណា​ត្រូវ​រក្សា​អនាម័យ​ជាប់​ជាប្រចាំ ដោយ​សម្អាត​ដៃ នឹង​អាល់កុល ឬ​សាប៊ូ ។ មួយវិញទៀត ពេល​ចាំបាច់​ត្រូវ​ចេញ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត ជាពិសេស​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ។

គួរ​បញ្ជាក់ថា អំណោយ​ដែល​ត្រូវបានចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​ខាងលើ ក្នុង​១​គ្រួសារ ទទួលបាន ៖ អង្ក ២៥​គីឡូក្រាម​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ ៕​

អត្ថបទ ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម