Connect with us

ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទ​រ័ត្ន ថា អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ដែល​ទើប​ចេញមក​បង្កើត​បក្ស​ថ្មីៗ​នេះ នឹង​មិនអាច​ទទួលបាន​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​

បានផុស

នៅ

​ការលើកឡើង​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក “​គណបក្ស​កែទម្រង់​កម្ពុ​ជា​” បែបនេះ ជាការ​ឆ្លើយតប​សំណួរ​របស់​កម្ពុ​ជាថ្មី ខណៈ​លោក គង់ គាំ ចង់​ឲ្យ​ធ្វើជា​ចៅ​មហា ដើម្បី​សម្របសម្រួល​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ចេញមក​បង្កើត​គណបក្ស​ថ្មីៗ ធ្វើការ​សម្រប​សម្រួល​គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅថ្ងៃនេះ​ថា លោក​រីករាយ​ចំពោះ​ការផ្ដល់​តួនាទី ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​នេះ លោក​ក៏​ធ្លាប់បាន​ជជែក​គ្នា​ជាមួយ​គាត់​ពីមុនមក​ដែរ ហើយ​ជាមួយ​គណបក្ស​ផ្សេងៗ​នោះ ក៏បាន​ពិភាក្សាគ្នា​ខ្លះ​ដែរ​។ លោក​កំពង់​ស្ទង់​មើលថា តើ​អាច​រូប​រួមគ្នា​ជាមួយ​គណបក្ស​ណា​បាន​ខ្លះ​។ លោក​ថា ពិតជា​អាច​រួបរួមគ្នា​បាន តែ​នៅក្នុង​ក្របខ័ណ្ឌ​មួយ នឹង​កម្រិត​មួយ ដែល​យើង​អាច​ទទួលយកបាន​ទាំងអស់គ្នា ។​

​បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន មកដល់ពេលនេះ លោក​មិនទាន់​ហ៊ាន​អះអាង​ទេ ដោយសារតែ​លោក​ទើបតែ​ដាក់​ឯកសារ​ចូល​ក្រសួងមហាផ្ទៃ ដើម្បី​ទទួលបាន​សុពលភាព​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​នយោបាយ​។ លោក​ថា លោក​បាន​ឆ្លើយ​ទៅ​លោក គង់ គាំ វិញ​ហើយ ដោយ​ធ្វើការ​អបអរសាទរ និង​អរគុណ​ចំពោះ​លោក គង់ គាំ ដែល​គាត់​អាន​ផ្ដល់​តួនាទី​នេះ ប៉ុន្តែ​យើង​ចាំមើល​លទ្ធភាព​ជាក់ស្ដែង នៅពេល​ជជែក​គ្នា​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា “​យើង​ដឹង​ហើយ​ថា អាច​នឹងមាន​ឧបសគ្គ​ច្រើនណាស់​ក្នុងការ​រួបរួមគ្នា​នេះ ពីព្រោះ​អ្នក​នៅក្រៅ​រដ្ឋាភិបាល ពួកគាត់​សុទ្ធតែ​មានគំនិត​រៀងៗ​ខ្លួន មាន​មហិច្ឆតា​រៀងៗ​ខ្លួន មាន​គោលដៅ និង​ការគិតគូរ ហើយ​ក៏មាន​ទស្សនៈ វិស័យ​មិន​ដូចគ្នា​ប៉ុន្មាន​ទេ​។ អ្នកខ្លះ​ក៏មាន​គិតពី​តំណែង​នៅក្នុង​បក្ស​ដែរ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​វា​អាចមាន​លទ្ធភាព​ក្នុងការ​បង្រួបបង្រួម​គ្នា​ហើយ​ប្រសិនបើ​យើង​មិន​បង្រួបបង្រួម​គ្នា​ទេ យើង​ក៏​អាច​ជជែក​ពី​កិច្ច​សហការគ្នា​ខ្លះៗ​ដែរ​”​។​

​ដោយឡែក​ចំពោះ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញមក​បង្កើត​គណបក្ស​ថ្មីៗ ដោយ​អះអាងថា នឹង​បន្ត​ស្មារតី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាងថា តាម​ការពិនិត្យ​មើលទៅ ការអះអាង​អំពី​ការបន្ត​ស្មារតី​របស់​អតី​ត​សង្គ្រោះ​ជាតិ​នោះ អាច​គ្រាន់តែ​ថា ដើម្បី​ទាញយក​ប្រជាប្រិយភាព ឬ​ការគាំទ្រ​ប៉ុណ្ណោះ​។​​លោក​ថា ប្រសិនបើ​យើង​មានគំនិត​បន្ត​មែន វា​មិន​ពិបាក​ទេ យើង​អាច​ជជែក​គ្នា​បាន​។​

​ឆ្លើយតប​សំណួរ​ថា ការស្វែងរក​ការបង្រួបបង្រួម​គ្នា​នេះ ដោយសារតែ​លោក មិន​សង្ឃឹម​ពី​ការទទួលបាន​សំឡេងគាំទ្រ​នៅពេល​បោះឆ្នោត ? លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាងថា នេះ​គឺជា​ការពិតហើយ ក៏​មិនមែន​សម្រាប់តែ​គណបក្ស​របស់លោក​ដែរ គណបក្ស​ផ្សេងៗ ដែល​ទើប​បង្កើត​ថ្មី​នេះ ក៏​មិនអាច​ទទួលបាន​ការគាំទ្រ​នៅក្នុង​ការប្រកួតប្រជែង​ខាងមុខ​នេះដែរ ពីព្រោះ​ជាទូទៅ​នៅពេល​យើង​បែក​គ្នា​ជា​បំណែក​តូច​ហើយ យើង​ដណ្ដើមយក​សំឡេង​តិចតួច​នេះ ដូច្នេះ​មិនអាច​គ្រប់គ្រាន់​ក្នុងការ​ដណ្ដើម​ជោគជ័យ​នោះទេ ហើយ​ប្រសិនបើ​មានការ​រួបរួមគ្នា​មែន​នោះ​លោក​គិតថា នឹង​អាចមាន​កំលាំង​គ្រប់គ្រាន់ ដែល​អាច​ប្រកួតប្រជែង និង​ទទួលបាន​សំឡេង​ខ្លះ​ក្នុងការ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៦​ហើយ ដែល​បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​គណបក្សប្រឆាំង រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មូ​នី​កា កូនប្រុស​របស់លោក គង់ គាំ​, គណបក្ស​ខ្មែរ​អភិរក្ស របស់លោក រៀល ខេមរិន្ទ​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា​, គណបក្ស​កំណែទម្រង់​កម្ពុជា របស់លោក ប៉ុល ហំ​ម និង​លោក អ៊ូ ច័ន្ទ​រ័ត្ន​, គណបក្ស​បេះដូង​ជាតិ ដែល​ត្រូវបាន​គេ​អះអាងថា ជា​របស់លោក ថាច់ សេដ្ឋា និង​គណបក្ស​កម្ពុជា​និយម៕

អត្ថបទ​៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម