Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម​ចាប់​ផ្តើម​ពង្រឹង​ ការ​ប្រមូល​ពន្ធ​ទៅលើ​ ការ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ

បានផុស

នៅ

​លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា​ នា​ពេល​ខាង​មុខ​ក្រសួង​នឹង​ចាប់​ផ្តើម​រឹតបន្តឹង​ទៅលើ​ ការ​ប្រមូល​ពន្ធ​ឌីជីថល​ទៅ លើ​ក្រុមហ៊ុន ឬ​បុគ្គល ​ដែល​ប្រកប​អាជីវកម្ម​តាម​អន​ឡាញ ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ចាប់ផ្តើម​ពង្រឹង​ទៅលើ​ការ​បង់​ពន្ធដារ​ឌីជីថល​នេះ​ ខណៈ​បច្ចុប្បន្ន​នេះ សន្ទុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ និង​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ការ​យល់ដឹង​នៃ​អ្នកប្រើប្រាស់​លើ​ប្រព័ន្ធ​អ៊ីនធើណេត​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​ ដែល​បាន​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​បញ្ជ្រាប​ចំណេះ​ដល់​អ្នក​ធ្វើ​អាជីវកម្ម និង​អ្នកប្រើប្រាស់​ឲ្យ​ដឹងពី​ការទទួលខុសត្រូវ​នៃ​ការបង់​ពន្ធដា​ឌីជីថល​នេះ​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​ចំពោះ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ​នៅ​ថ្ងៃមុខ​។ តែ​យ៉ាង​ណា​ក្តី លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្រសួង​នឹង​លើកលែង​ចំពោះ​អ្នកធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ី​ន​ធើណេត ​ដែល​មាន​ចំណូល​ទាប​ ផង​ដែរ​។

​ចំណែក​លោក ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក គង់​វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពីដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​បាន​ជួបពិភាក្សា​ អំពី​យន្តការ​ប្រមូល​ពន្ធ​ពី​ការ​លក់​សេវា​ឌីជីថល របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែល​មិន​ចុះបញ្ជី ហើយ​រក​ចំណូល​បាន​ពី​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។ ចំពោះ​ការងារ​នេះ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ក្នុង​គោលបំណង​ ដើម្បី​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ ជាពិសេស​ក្រុមហ៊ុន​ផ្តល់​សេវា​ឌីជីថល និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បង្ក្រាប​ក្រុម​ចោរវ័យក្មេង ​ចាំ​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ នៅផ្លូវ​ជាតិ​លេខ៤​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៣ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម