Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើឱ្យអាជ្ញាធរ ​មានចំណាត់ការលើជនល្មើស​ប្រើម៉ាស៊ីនកាប់ព្រៃកោងកាង​ និងដើមស្មាច់ នៅឧទ្យានជាតិបូទុមសាគរ

បានផុស

នៅ

ក្រុមប្រជាពលរដ្ឋសុំមិនបង្ហាញអត្តសញ្ញាណ បានចុះដល់ទីតាំងឧទ្យានជាតិបទុមសាគរ ស្ថិតនៅចំណុចមាត់ព្រែកតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

ពួកគាត់ស្នើឱ្យអាជ្ញាធរ មានចំណាត់ការលើក្រុមជនស៊ីឈ្នួល កំពុងប្រើប្រាស់ម៉ាស៊ីនរណាយន្តកាប់ទន្រ្ទានព្រៃកោងកាង និងដើមស្មាច់តូចធំជាច្រើនហិចតា ដែលជាសកម្មភាពបំផ្លាញធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រជានេសាទរកអនុផលព្រៃឈើ សម្រាប់ជីវភាពរស់នៅបង្ហើបថា ករណីទន្រ្ទានយកព្រៃឈើក្នុងតំបន់ការពារឧទ្យានជាតិបូទុមសាគរ គឺស្ថិតត្រង់ចំណុចព្រែកតាព្រហ្ម ចំណុចខោកតាដោក រហូតដល់ចំណុចមាត់ព្រែកតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

តាមក្រុមពលរដ្ឋសុំមិនបង្ហាញអត្តសញ្ញាណពិត និងបានចុះទៅដល់ទីតាំងកើតហេតុ អះអាងថា ដីព្រៃសម្បត្តិធម្មជាតិរបស់រដ្ឋ ដែលរងការបំផ្លិចបំផ្លាញមានទំហំជិត៥០ហិកតា ដោយមានការបោះកំណត់ព្រំប្រទល់ហ៊ុមព័ទ្ធយ៉ាងច្បាស់លាស់ទុកជាស្រេច ក្រោមរូបភាពជួលមនុស្ស ដាក់គ្រឿងចក្រលួចកាប់អារព្រៃជាបន្តបន្ទាប់តាមបញ្ជាពីម្ចាស់លុយដែលលក់ដីនៅទីនោះ។

ប្រជានេសាទ ក៏ចោទប្រកាន់ថា បទល្មើសដីព្រៃនេះ មិនអាចធ្វើតែឯកឯងបានទេ បើគ្មានការឃិតឃុបពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធ ទើបបណ្តែលបណ្តាលឱ្យមានសកម្មភាពកើតមានយ៉ាងអនាធិតេយ្យ គ្រាសម្លេងម៉ាស៊ីនរណាយន្តលាន់ឮពេញព្រៃក្នុងតំបន់ការពារឧទ្យានបូទុមសាគរដែលមិនឆ្ងាយប៉ុន្មានជា៤គីឡូម៉ែត្រពីទីស្នាក់ការឧទ្យានជាតិអណ្តូងទឹក។

ដូច្នេះពលរដ្ឋស្នើយ៉ាងទទូចដល់អាជ្ញាធរ មេត្តាចុះពិនិត្យស្រាវជ្រាវរកមុខក្រុម​ជនខិលខូច ព្រមទាំងនៅខាងក្រោយខ្នងបញ្ជាឱ្យប្រព្រឹត្តបទល្មើសធម្មជាតិក្នុងតំបន់ការពារយកមកផ្តន្ទាទោសតាមច្បាប់ធរមាន។

លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានទទួលស្គាល់ថាពិតជាមានការកាប់ទន្រ្ទានដីព្រៃនៅចំណុច​ខាងលើប្រាកដមែន តែទោះយ៉ាងណាទំហំនៃផលរងការបំផ្លាញនោះលក្ខណៈរាយប៉ាយចន្លោះគ្នាមិនដល់រាប់ហិចតាទេ ពោលគឺជិត១ហិចតាប៉ុណ្ណោះ ក្រោយពិនិត្យវ៉ាស់វែងចុចនិយាមការរបស់អាជ្ញាធរ។

លោកអភិបាលស្រុកបូទុមសាគរ ពន្យល់ដែរថា ដីព្រៃរងការបំផ្លាញពីក្រុមជនខិលខូច មិនមែនស្ថិតនៅក្នុងតំបន់ការពារបូទុមសាគរទេ គឺដីតំបន់បានកាត់ឆ្វៀលចេញដោយអនុក្រឹត្យលេខ៣០រួចហើយ ដោយរដ្ឋបាលខេត្តជាគ្រប់គ្រង។

ត្បិតលែងជាដីក្នុងតំបន់ឧទ្យានជាតិក៏ដោយ ក៏អាជ្ញាធរចាំបាច់ស្វែងរកមុខសញ្ញាជនសង្ស័យ និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ ហើយសុំគោលការណ៍ទៅខេត្ត ដើម្បីមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម