Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជូន​កងទ័ព​និង​គ្រួសារ​ នៅ​តំបន់សឹករង​

បានផុស

នៅ

​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​ចាក់​វ៉ាក់សាំង Astra Zeneca ដូ​ស​ទី ៣ ជូន​កងទ័ព នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ បងប្អូន​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព នាឱកាស​នោះ លោក​អភិបាលខេត្ត បាន​លើកឡើងថា ដោយមាន​ការយកចិត្ត​ទុកដាក់ គិតគូរ​អំពី​សុខុមាលភាព​ប្រជាពលរដ្ឋ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ និង ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ដូ​ស​ទី ៣ ដែលជា​ដូ​ស​ជំរុញ ជូន​បងប្អូន​នៅតាម​បណ្ដា​ខេត្ត ដែល​កំពុង​ប្រឈម ការឆ្លង​រាល​ជំងឺ​កូ​វីដ​-១៩ បម្លែង​ថ្មី Delta​។ ជាមួយគ្នានេះ ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ដែល​ជា​ដូ​ស​ជំរុញ​នេះ គឺ​ចាក់​ជូន​សម្រាប់​បងប្អូន​កង​ទ័ព និង​គ្រួសារ​កងទ័ព សម្រាប់​ជំ​ហ៊ាន​ដំបូង​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត ក៏បាន​រំលឹក​បន្ថែមថា​ទោះបីជា បងប្អូន និង​ក្រុមគ្រួសារ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ តាំងពី​ដូ​ស​ទី​១ ដល់​ដូ​ស​ទី​៣ រួចរាល់​ហើយ ក៏​សូម​បងប្អូន​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍ ៣​កុំ ៣​ការពារ របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយគ្នានេះដែរ​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​កងទ័ព តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត ដែល​កំពុង​ត្រូវការ​ក្រុមគ្រូពេទ្យ​ជា​ចាំបាច់ និង​បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ សំអុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​កងកម្លាំង​នៅក្នុង​អង្គភាព ឱ្យ​យក​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជា​ភារកិច្ច​ស្នូល និង​ត្រូវ​ដើរតួ​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​អប់រំ​ដល់ ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចូលរួម​ការ​កាត់ផ្តាច់​ឬ​ស​គល់​នៃ​ការចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម