Connect with us

ព័ត៌មានជាតិ

នេះ​ជា​វិធី​លម្អិត​តេស្ត​ពលករ​រក​កូវីដ ​​តាំង​​ពី​ឆ្លង​កាត់​ព្រំដែន​ដល់​មណ្ឌល​ចត្តាឡីស័ក

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​ចេញវិធានការ​បន្ទាន់​មួយផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតាលើ​ពលករ​ដែល​វិល​ត្រឡប់ចូលស្រុកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការ​ណែនាំ​ ការ​ធ្វើ​តេស្ត​ឆ្លង​កាត់​ជាច្រើននីតិវិធី​តាំង​បន្ទាប់​ពីពលករ​ឆ្លង​ចូល​ព្រំដែន​ រហូត​ដល់​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីកស័ក។

១-ការធ្វើតេស្តពលករចូលមកពីបរទេសត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖

ក-ករណីសម្រេចធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ នៅខេត្តជាប់ព្រំដែន ឬរាជធានី-ខេត្តសាមី

-តេស្តលើកទី១៖ ត្រូវធ្វើតេស្តរហ័សនៅពេលឆ្លងចូលច្រកព្រំដែន (ករណីវិជ្ជមានបញ្ជូនទៅព្យាបាលឬករណីអវិជ្ជមានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក)
– តេស្តលើកទី២៖ ត្រូវធ្វើតេស្ករហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី៧ (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណី​អវិជ្ជមាន បន្តធ្វើចត្តាឡីស័ក)
– តេស្តលើកទី៣៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី ១៣ ឬទី១៤ (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណីអវិជ្ជមានបន្តធ្វើចត្តាឡីស័ក)
– តេស្តលើកទី៤៖ ត្រូវធ្វើតេស្ត PCR នៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៩ (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណ៍អវិជ្ជមានបញ្ជូនទៅលំនៅឋាន)។

ខ-ករណីសម្រេចធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅខេត្តជាប់ព្រំដែន បូក៧ថ្ងៃ នៅរាជធានី-ខេត្តសាមី

-តេស្តលើកទី១៖ ត្រូវធ្វើតេស្តរហ័សនៅពេលឆ្លងចូលច្រកព្រំដែន (ករណី​វិជ្ជមាន បញ្ជូនទៅព្យាបាលឬករណីអវិជ្ជមាន​បញ្ជូនទៅមណ្ឌលចត្តាឡីស័ក )
– តេស្តលើកទី២៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី៧ (ករណី​វិជ្ជមាន បញ្ជូនទៅព្យាបាល ឬករណីអវិជ្ជមានបន្តធ្វើចត្តាឡីស័ក)
-តេស្តលើកទី៣៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៣ ឬទី១៤ (ករណី វិជ្ជមាន បញ្ជូនទៅព្យាបាល ឬករណីអវិជ្ជមានអនុញ្ញាតឱ្យឡើងរថយន្ត ទៅបន្តធ្វើចត្តាឡីស័កនៅរាជធានី-ខេត្តសាមី ចំនួន​៧​ថ្ងៃ បន្ថែមទៀត)
-តេស្តលើកទី៤៖ ត្រូវធ្វើតេស្ត PCR នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានី-ខេត្តសាមី នៅថ្ងៃទី១៩ (ករណីវិជ្ជមាន​បញ្ជូនទៅព្យាបាល ឬករណី​អវិជ្ជមានបញ្ជូន​ទៅលំនៅឋាន)។

២-ការធ្វើតេស្តលើអ្នកប៉ះពាល់ផ្ទាល់អ្នកផ្ទុកវីរុសកូវីដ-១៩ប្រភេទដែលតាក្នុងសហគមន៍

-តេស្តលើកទី១៖ ត្រូវធ្វើតេស្ករហ័ស ក្រោយដឹងថាបានប៉ះពាល់ផ្ទាល់អ្នកផ្ទុកវីរុសកូវីដ-១៩ ប្រភេទដែលតា (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណ៍អវិជ្ជមានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក)
– តេស្តលើកទី២៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី៧ (ករណី​វិជ្ជមានបញ្ជូនទៅព្យាបាល ឬករណី​អវិជ្ជមានបន្តធ្វើចត្តាឡីស័ក)
-តេស្តលើកទី៣៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៣ ឬទី១៤ (ករណីវិជ្ជមាន បញ្ជូនទៅព្យាបាល ឬករណី​អវិជ្ជមានបន្តធ្វើចត្តាឡីស័ក)
-តេស្តលើកទី៤៖ ត្រូវធ្វើតេស្ត PCR នៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៩ (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណី​អវិជ្ជមានបញ្ចប់ចត្តាឡីស័ក)។

អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់បន្តតាមដានអាការៈអ្នកធ្វើ ចត្តាឡីស័ក​នៅក្នុងមណ្ឌលចត្តាឡីស័ក ដោយធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យ មុនការកំណត់។ ប្រសិនបើរកឃើញអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កឱ្យគ្រប់២១ថ្ងៃ ប៉ុន្តែបើរកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល។ ចំពោះអ្នកពាក់ព័ន្ធ ផ្ទាល់ជាមួយអ្នកវិជ្ជមានត្រូវដាក់ដោយឡែកបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ថែមទៀត។

អាជ្ញាធរត្រូវណែនាំចំពោះអ្នកបញ្ចប់ធ្វើចត្តាឡីស័ក ពេលវិលត្រឡប់ទៅលំនៅឋានវិញ ឱ្យបន្តតាមដានសុខភាព ជាប្រចាំ ក្នុងករណីមានអាការៈសង្ស័យត្រូវទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ឬជូនដំណឹងទៅរដ្ឋបាលមូលដ្ឋាន។

ដើម្បីការពារនូវអាយុជីវិត សុខភាព និងសុវត្ថិភាពដល់អ្នកគ្រប់គ្រង សន្តិសុខ និងអ្នកបម្រើការ និងទប់ស្កាត់ ការចម្លងទៅគ្រួសារចូលក្នុងសហគមន៍ និងធានាដល់ដំណើរការគ្រប់គ្រងមណ្ឌលចត្តាឡីស័កនោះ ត្រូវធ្វើតេស្តរហ័ស រៀងរាល់៥ថ្ងៃម្តងដល់អ្នកគ្រប់គ្រង សន្តិសុខ និងអ្នកបម្រើការនៅមណ្ឌលចត្តាឡីស័កនីមួយៗ។

ដើម្បីធានានិរន្តភាពនៃការប្រើប្រាស់ឧបករណ៍តេស្តរហ័ស បណ្តារាជធានី-ខេត្ត ត្រូវរាយការណ៍ជាប្រចាំ អំពីចំនួនតេស្តរហ័សដែលបានប្រើប្រាស់ប្រចាំថ្ងៃ និងចំនួនតេស្តរហ័ស ដែលនៅសល់ក្នុងស្តុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម