Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ២គ្រួសារកើតទុក្ខមិនសុខចិត្តចំពោះសាលដីការបស់តុលាការកំពូល ដែលយកដីភូមិរបស់គាត់​ឱ្យទៅអ្នកមានទំនាស់ប្តឹងផ្តល់គ្នា​

បានផុស

នៅ

​ពលរដ្ឋ​២​គ្រួសារ​បានធ្វើ​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​អូរ​ណ្ដូ​ង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដើម្បី​ទាមទារ​រក​យុត្តិធម៌ បន្ទាប់ពី​តុលាការ​កំពូលចេញ​សាលដីកា​យក​ដី​របស់​គាត់​ជាង​២​ហិកតា​ទៅឱ្យ​ភាគី​ចាញ់ក្តី​ម្នាក់ ហើយ​ដី​ទំនាស់​ជាង​២​ហិកតា​ដែលមាន​ព្រំ​ជាប់​គ្នា តុលាការ​បាន​ប្រគល់​ទៅឱ្យ​ភាគី​អ្នកឈ្នះ​ក្តី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ​បែន សុធា​រី និងកញ្ញា​ សួ សុ​បញ្ញា ដែលមាន​ប្លង់​កាន់កាប់​ដី​ប្រមាណ​ជាង​២ហិកតា​(​តាង​ដោយ​អក្សរ​A) បាន​និយាយថា តុលាការ​កំពូល​បានចេញ​ដូច​សាលដីកា​យ៉ាង​អយុត្តិធម៌ យក​ដី​ភូមិ​របស់គាត់​ទៅ​ឱ្យ​ភាគី​ដែលមាន​ទំនាស់​គ្នា ដែលមាន​ដី​នៅជាប់​នឹង​ដី​គាត់​។ ​ភាគី​ពីរ​នាក់​ដែល​ឈ្លោះ​គ្នា​ទី​១-​ដើមបណ្ដឹង​ឈ្មោះ​ សាយ សារិន ហៅ​តុង ​(​ប្តី​) និងប្រពន្ធ​ឈ្មោះ​ វូ សេង​គ្រី​ រស់នៅ​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​ចំណែក​ចុង​បណ្ដឹង​មានឈ្មោះ​ គី ប៊ូ​សួ​ (​ប្ដី​) ​និង​ប្រពន្ធ​ឈ្មោះ​ លាង ញឹ​ប រស់​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ ។ ​ពួកគាត់​ដើមបណ្ដឹង​និង​ចុង​បណ្ដឹង​ទាំងពីរ​មាន​ដី​ប្រមាណ​២​ហិកតា​(​តាង​ដោយ​អក្សរ​B) បាន​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​។​

អ្នកស្រី​ បែន សុធា​រី បន្តថា នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​តុលាការ​កំពូលយោង​ ដោយបាន​បញ្ចប់​ការ​ទាញ​ហេតុផល​ដោយផ្ទាល់​មាត់ ​នៅ​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២០ បានចេញ​សាលដីកា​លេខ​៣៨(​ច​)​សម្រេច​ឱ្យ​ដើមបណ្ដឹង​ឈ្មោះ ​សាយ សារិន ហៅ​តុង​(​ប្តី​) និងប្រពន្ធ​ឈ្មោះ ​វូ សេង​គ្រី ឈ្នះក្តី ហើយ​ប្រគល់​ដី​មាន​ទំនាស់​ចំណុច​B មាន​ទំហំ​ABCDEFGH​ធ្វើជា​កម្មសិទ្ធិ​។ ចំណែក​ដី​ចំណុច​A មាន​ទំហំ​FIJG ដែលជា​ដី​របស់​អ្នកស្រី​កំពុងកាន់​កាប់​មាន​ប្លង់រឹង ប្រគល់​ទៅឱ្យ​ភាគី​ចុង​បណ្តឹង​(​ចាញ់ក្តី​)​ឈ្មោះ គី ប៊ូ​សួ​(​ប្តី​)​ និង​ឈ្មោះ​លាង ញឹ​ប​(​ប្រពន្ធ​) ធ្វើជា​កម្មសិទ្ធិ​។​

អ្នកស្រី​ បែន សុធា​រី បន្តថា ភាគី​ទំនាស់​២​នាក់​បងប្អូន​ឈ្លោះ​ប្តឹងផ្តល់​គ្នា​ឈ្នះ​ចាញ់ បែរជា​តុលា​ការយក​ដី​គាត់​ទៅឱ្យ​ភាគី​ម្ខាង​ដោយ​អយុត្តិធម៌​។ ​ហេតុនេះ​ទើប​ពួកគាត់​ទាំង​២​នាក់​កើតទុក្ខ​មិន​សុខចិត្ត ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ទាមទារ​រក​យុត្តិធម៌​នា​ថ្ងៃនេះ​​និង​បង្ហាញ​ភស្តុតាង​យ៉ាងច្រើន​រួមទាំង​លិខិត​លក់​-​ទិញ​តាំងពី​ឆ្នាំ​១៩៩១​រហូតដល់​ឆ្នាំ​២០២០​ដែល​អាជ្ញាធរ​បានចេញ​បង្កាន់ដៃ​វាស់វែង​និង​កំណត់​ព្រំលើ​ក្បាលដីទៀតផង​។​

អ្នកស្រី​ បែន សុធា​រី បន្តថា នៅ​ឆ្នាំ​១៩៩១​ គាត់​បាន​ទិញ​ដី​ពី​ឈ្មោះ​ អ៊ួ​យ កៀន​ថៃ​​ បន្ទាប់មក​គាត់​បាន​បើក​សិប្បកម្ម​ផលិត​នំ​បញ្ចុក​រហូតមក​ដល់ពេលនេះ​ មាន​កម្មករ​៤៥​នាក់ រួមទាំង​ក្មេង​ផង​មាន​ជាង​៥០​នាក់ ,​នៅ​ឆ្នាំ​២០១៥​គាត់​បានធ្វើ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ពី​ក្រសួង​រៀបចំ​ដែនដី មាន​ប្លង់រឹង ,​នៅ​ឆ្នាំ​២០១៣​គាត់​បាន​សង់​ភូមិគ្រឹះ​។ គាត់​បាន​បង់ពន្ធ​លើ​អចលនវត្ថុ​តាំងពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០២០​។​ចុងក្រោយ​នេះ អាជ្ញាធរ​បានចេញ​បង្កាន់ដៃ​វាស់វែង​និង​កំណត់​ព្រំ លើ​ក្បាលដី​លេខ​១២ ១០ ០៥ ០៤ ០៦ ៨៤​ដែល​កាន់កាប់​ដោយ​ឈ្មោះ ​ហួន ណារិន​ និង ​បែន សុធា​រី ។​

កញ្ញា​ សួ សុក​ញ្ញា បាន​បញ្ជាក់ថា តុលាការ​កំពូល​បានចេញ​ដីកា​សម្រេច​មួយទៀត​លេខ​៤៨​ ដ​ ស ច ចុះ​ថ្ងៃទី​២​ ខែមេសា ​ឆ្នាំ​២០២០ បដិសេធ​ពាក្យបណ្តឹង​ទាមទារ​និង​ឯកសារ​នានា​របស់​ឈ្មោះ ហួន ណារិន ​និង​បែន សុធា​រី ហើយ​បានធ្វើ​លិខិត​ទាមទារ​នានា​ជាច្រើន​ដាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច តែ​ត្រូវបាន​គេ​បិទ​ទាំង​អស់​។ ជាពិសេស​ស្អែក​នេះ​(១៣ ​សីហា ​២០២១) តុលាការ​នឹង​អនុវត្ត​សាលដីកា តើ​នៅពេលដែល​គេ​អនុវត្ត​តើ​ពួក​ខ្ញុំ​ត្រូវ​ទៅ​រស់នៅ​ទីណា​?

នៅ​ដំណាក់កាល​ចុងក្រោយ អ្នកស្រី​ បែន សុធា​រី និងកញ្ញា​ សួ សុក​ញ្ញា ដែល​សព្វ​ថ្ងៃជា​និស្សិត​ពេទ្យ​មួយ​រូប សុំ​អង្វរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​សម្តេច​ពុក សម្តេចម៉ែ បិតា​មាតា​សន្តិភាព​ មេត្តាជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម