Connect with us

ព័ត៌មានជាតិ

Prince Group ចាប់​ដៃគូ​ជាមួយ​អង្គការ Caring for Cambodia​ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​ដល់​សិស្ស​និស្សិត

បានផុស

នៅ

​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) ជា​ផ្នែក​មួយ​ដែល​ធ្វើការ​លើ​សកម្មភាព​សប្បុរសធម៌​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (“​ព្រី​នស៍ គ្រុប​”) ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា នឹងធ្វើ​ការឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​ដល់​សិស្ស​និស្សិត ដែលមាន​ការដឹកនាំ​ដោយ​អង្គការ Caring for Cambodia ដែលជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​ដែល​ផ្តល់​ការអប់រំ​ឥតគិតថ្លៃ​ដល់​និស្សិត​ក្រីក្រ​ចំនួន ៧០០០​នាក់ សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជា​ដៃគូ​ជាមួយ​អង្គការ Caring for Cambodia ដែល​បានប្រកាស​នៅ​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ​ដែល​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​ព្រី​នស៍ គ្រុប បានចាប់ផ្តើម​ដំណើរ​ថ្មី​នៅ​គ្រា​ដ៏​សំខាន់​មួយ នៅ​ខណៈពេលដែល​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ត្រូវបាន​គេ​រំពឹងថា​ នឹងមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។

​តាមរយៈ​ការគាំទ្រ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ ព្រី​នស៍ គ្រុប​បាន​នឹង​កំពុង​សម្លឹងមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​តាមរយៈ​ការផ្តល់​សិទ្ធ​អំណាច​និង​ផ្ទៀងផ្ទាត់​ដល់​វិធីសាស្ត្រ​តាម​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​យុវជន​។

​លោក Jamie Amelio ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ Caring for Cambodia បាន​មានប្រសាសន៍ថា “​ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពីព្រោះ​ពួកយើង​កំពុងតែ​សម្លឹង​រកមើល​នូវ​ឱកាស​ដើម្បី​ពង្រីក និង​លើក​កំពស់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​យើង​”​។ លោក​បាន​បន្ថែមថា​“​នៅក្នុង​បរិស្ថាន​ថ្មី​ដែល​បានកំណត់​ឡើង​នា​អំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ សិស្ស​និស្សិត​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នឹង​ត្រូវការ​ការគាំទ្រ​ជាច្រើន​ដើម្បី​ជួយ​ពួកគេ​ឱ្យ​កសាង​នូវ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​របស់​ពួកគេ​។ អង្គការ Caring for Cambodia ជឿជាក់ថា​ភាពជា​ដៃគូ​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ដែល​ពាក់ព័ន្ធ​នឹង​និយោជក​ដ៏​មាន​សក្ដានុពល​ដូចជា​សមាជិក​នៃ​ក្រុមហ៊ុន​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹងធ្វើ​ឱ្យ​យើង​ទទួលបាន​លទ្ធផល​នៃ​ការអប់រំ​ដ៏​ល្អប្រសើរ​”​។

​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៦ ដោយបាន​ជួយ​សិស្ស​និស្សិត​ជាង ៣០០០​នាក់ ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​អាហារូបករណ៍ ផ្តល់នូវ​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​ជំនាញ (​ឧទាហរណ៍​៖ ដូចជា​ការពង្រឹង​ជំនាញ​សម្ភាសន៍​របស់​ពួកគេ​) ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​កម្មសិក្សា ការរៀបចំ​ពិព័រណ៍​ការងារ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាកលវិទ្យាល័យ​នានា និង​ការណែនាំ​សិស្ស​វិទ្យាល័យ​ទៅកាន់​វាគ្មិន​លើកទឹកចិត្ត​ជាច្រើន​មកពី​វិស័យ​ផ្សេងៗ​គ្នា​។ កម្មវិធី​នេះ​ធ្វើឱ្យ​ឃើញថា​ សិស្ស​វិទ្យាល័យ​មាន​ភាព​ខុសគ្នា​ខ្លាំង ទៅ​នឹង​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា ព្រោះថា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពីសា​លា Caring for Cambodia ងាយ​នឹង​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ចំនួន ១៨​ដង បើ​ប្រៀបធៀប​នឹង​មធ្យមភាគ​ថ្នាក់ជាតិ​។

​លោក Cliff Koh អគ្គលេខាធិការ​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) បាន​មានប្រសាសន៍ថា “​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​មាន​ឥទ្ធិពល​ខ្ពស់​ដូចជា​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នេះ ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអប់រំ ការ​ថែរក្សា​សុខភាព និង​គំនិត​ផ្តួចផ្តើម​ក្នុង​សហគមន៍ យើង​សង្ឃឹមថា​ការឧបត្ថម្ភ​ដល់​កម្មវិធី​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នឹង​ជួយ​ដល់​យុវជន​កម្ពុជា​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​របស់​ពួកគេ​”​។

​លើសពីនេះទៅទៀត​កម្មវិធី​នេះ​ក៏​ជួយ​ដល់​អតីត​និស្សិត​របស់​អង្គការ Caring for Cambodia ដែល​កំពុង​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ជាមួយនឹង​ដំណើរការ​ស្វែងរក​ការងារ​របស់​ពួកគេ​។ សាលារៀន​ដែល​មាន​ការគាំទ្រ​ដោយ​អង្គការ Caring for Cambodia គឺជា​សាលា​តែមួយគត់​នៅក្នុង​ប្រទេស​ដែល​បានរៀបចំ​ឱ្យ​សិស្ស​និស្សិត​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ជួយ​ពួកគេ​ឱ្យមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការងារ​នៅក្នុង​វិស័យ​កំពុងមាន​ការរីកចម្រើន​នានា​ដូចជា​៖ ទូរគមនាគមន៍ ភស្តុភារ និង​អភិរក្ស​។

​នៅក្នុង​វិស័យ​អប់រំ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) បានផ្តល់​ការគាំទ្រ​ជាប្រចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពិសេស​ជាងនេះទៅទៀត​បាន​នាំយក​សិល្បៈ​នៃ​ការផលិត​នាឡិកា​ស្វី​ស​មកកាន់​ប្រទេស​កម្ពុជា​ដោយបាន​បង្កើត​សាលា​ផលិត​នាឡិកា​ឯករាជ្យ​ដំបូង​គេ​របស់​ប្រទេស​កាលពី​ឆ្នាំមុន ដែល​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា​ក្នុងការ​ចាប់យក​ជំនាញ​ហត្ថកម្ម​ថ្មី និង​ទទួលបាន​នូវ​បទពិសោធន៍​ចាំបាច់​សំខាន់ៗ​ដើម្បី​ជួយ​ដល់​ពួកគេ​នៅក្នុង​ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​បរទេស​។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​ធ្វើតាម​យុទ្ធសាស្ត្រ​រួម​លើ​វិស័យ​បរិស្ថាន សង្គម​និង​អភិបាលកិច្ច (ESG) ដែល​បាន​បង្កើតឡើង​ក្នុងនាម​ជា​សមាជិក​នៃ​ក្រុមហ៊ុន​រួម​ជាមួយនឹង​ការផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​នៃ​វិស័យ​អប់រំ​ដែល​នាំមក​នូវ​ផល​នា​រយៈពេល​វែង ។

​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​លើសលុប លោក​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​រក​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ២០២១ ដោយបាន​ប្រកាស​ពី​ផែនការ​បរិច្ចាគ​ថវិកា​ចំនួន​៣​លាន​ដុល្លារ​សហរដ្ឋរ​អាមេរិក ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។ នា​ដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បាន​ប្តេជ្ញាចិត្ត​ចូលរួមរ​បរិច្ចាគ​ថវិកា​ចំនួន ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងកា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) បាន​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​ប្រមាណ​ជាង ២៥០​កម្មវិធី និង​បាន​ផ្តល់ជំនួយ​ជា​មូលនិធិ និង​សម្ភារៈ​ផ្សេងទៀត​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១៤​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ដែល​ជួយ​ជា​ប្រយោជន៍​ជូន​ប្រជាជន​ប្រមាណ ៥០០,០០០ នាក់​។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) នឹង​បន្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង​ប្រកាន់យក​វិធីសាស្ត្រ​រួមមួយ​ក្នុងការ​គាំទ្រ​ដល់​ការអប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​យ៉ាង​ទៀងទាត់ រួមផ្សំ​ជាមួយនឹង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្ពស់​នានា ដែល​នឹង​ធានា​បាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព និង​ស្ថិតស្ថេរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម