ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៦ នាក់ បម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា
ជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ៥ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបំប្លែងខ្លួន ដែលតា ។
ជនជាតិថៃទាំង ៦ នាក់ គឺមានប្រុស ៥ នាក់ និងស្រី ១ នាក់ ដោយពួកគេមកពីខេត្តឈៀងម៉ៃ ៣ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ និងទីក្រុងបាងកក ១ នាក់ ដោយគេបានសារភាពថា មកដល់ខេត្តស្រះកែវតាំងពីព្រលប់ថ្ងៃទី១១ សីហា លុះពេលទៀបភ្លឺពួកគេក៏បានដើរឆ្លងថ្នល់ត្រង់ចំណុចក្បែរវត្តណងយ៉ាកែវ ដើម្បីទៅជួបនឹងមេខ្យល់ដែលជាជនជាតិខ្មែរ ក្នុងការនាំឆ្លងដែនតែត្រូវចាប់ខ្លួនទៅហើយ។
ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ