Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​លើក​គ្នា​​មក​​សាលាខេត្តសៀមរាប ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយអន្តរាគមន៍ ករណី​ប្តឹង​ពួក​គាត់​ទៅ​តុលាការ​

បានផុស

នៅ

តំណាង​ប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ​ដែល​រស់​នៅ​ភូមិ​ដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ​បាន​នាំ​គ្នាមកធ្វើការតវ៉ានៅមុខបុរីរដ្ឋបាលខេត្តសៀមរាប​នៅ​ព្រឹកថ្ងៃទី១២​ខែ​សីហា​ឆ្នាំ២០២១នេះ ដោយ​​មិន​សុខ​ចិត្តចំពោះប្រធានអង្គការឯកជនមួយ បាន​ប្តឹង​ពួក​គាត់​ទៅ​តុលាការ ទាម​ទារ​យកដីលំនៅដ្ឋាន​ដែលពួកគាត់រស់នៅជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឈិត សៀង តំណាង​ពលរដ្ឋនៅភូមិដៃអាវ​បាន​ឲ្យ​ដឹងថា មេភូមិ និង ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ​១០រូប ត្រូវ​បាន​តុលាការ ធ្វើ​ការ​កោះហៅឲ្យចូលទៅបំភ្លឺចំនួន៣លើកមកហើយ ហើយ​នៅ​លើក​ទី៤នេះ​ នៅ​ថ្ងៃទី១៧ ខែ​សីហាខាងមុខនេះ ពួក​គាត់​ត្រូវ ចូលខ្លួនបន្តទៀត។តែ​ដោយ​មាន​ការ​ព្រួយ​បារម្ភ ទើប​ពួក​គាត់​បាននាំគ្នាមកសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយ​ធ្វើ​ការអន្តរាគមន៍ ដើមី្ប​ឲ្យ​ខាង​តុលាការ​ធ្វើ​ការ​ត្រួតពិនិត្យករណីនេះឡើង​​វិញ ព្រោះ​​មិន​មានបញ្ហាអ្វីជា មួយសមាគមនេះទេ បាន​ជា​សមាគមនេះបានធ្វើការប្តឹងផ្តល់ពួកគាត់ ដែលមានផ្ទៃដីទៅ៤ពាន់ហិចតាឯណោះទៅវិញ។

តំណាងពលរដ្ឋក៏បានបន្តថា ក្រោមគោលនយោបាយ​ និងសារាចរលេខ០០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​​ក្រុម​និសិ្សត មក​ធ្វើការវាស់វែងកាត់ឆ្វៀលដីជូនពលរដ្ឋនាឆ្នាំ ២០១២ ហើយ​ពួក​គាត់​ក៏ ​បាន​ទទួលបានប័ណ្ណកាន់កាប់ ព្រមទាំងបានយកទៅដាក់នៅធនាគារទៀតផង។ តែ​នៅ​ពេល​ថ្មីៗ​នេះ ​បាន​លេចមុខចេញ ឈ្មោះ លុក សុខុម ប្រធានអង្គការសហគមសង្គ្រោះយុទ្ធជនពិការ ស្ត្រី​មេម៉ាយ​កុមារកំព្រា និងរាស្ត្រទាល់ក្រ នេះ​បានធ្វើការប្តឹងផ្តល់ពួកគាត់ថា រំលោភ​យក​ដី​​របស់​សមាគមន៍ ដែល​បាន​កាន់កាប់ក្នុងឆ្នាំ២០១៩ ដែល​មានផ្ទៃដីទំហំ៤ពាន់ហិចតា តែ​ដី​ភូមិ​របស់​ពួក​គាត់​មាន​តែប្រមាណជា ២ពាន់ហិចតាប៉ណ្ណោះ។ក្នុងនោះតំណាងប្រជាពលរដ្ឋ ក៏បាន​សំណូម​ពរ​ដល់​រដ្ឋបាលខេត្ត សុំឲ្យតុលាការ ពិនិត្យសំណុំរឿងនេះឡើងវិញ។

ចំណែកលោកស្រី វ៉ក ណម មេឃុំ ស្រែណូយ បានប្រាប់តាម​ទូរស័ព្ទថា វា​អយុត្តិធម៌​ណាស់​សម្រាប់​រូប​ អ្នកស្រី ដែល​តុលាការ​ចោទ​រូបគាត់ក្លែងឯកសារលក់ដី ព្រោះ​រូប​គាត់​ ទើប​តែ​មក​កាន់​ជា​មេ​ឃុំ​នៅ​អាណត្តិនេះប៉ុណ្ណោះ។ ហើយមេឃុំចាស់គេក៏មិនបានប្រាប់គាត់ ថា ពាក់ព័ន្ធនឹងដី​ដែល​មាន​ទំនាស់​មាន​ប្លង់នោះដែរ។ ដោយឡែកសំរាប់ប្រជាពលរដ្ឋដែលទៅរស់នៅភូមិដៃអាវ ដែល​កាល​ពី​មុន​មក​រស់​នៅកាប់រុករានដីព្រៃជាអនាធិបតេយ្យ ដូច្នេះអាជ្ញាធរចេញប្លង់ឲ្យប្រជាពលរដ្ឋ គឺ​រស់​នៅ​ជាក់​ស្តែង ឬ​ចុះ​ហត្ថលេខាការព្រម ព្រៀងរបស់ប្រជាពលរដ្ឋ។

លោក អ៊ឹម សុភ័ន្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្តសៀមរាប បានជួបជាមួយ​តំណាង​ពលរដ្ឋ​និង​បាន​ធ្វើ​ការ​សម្របសម្រួលផ្តល់គំនិតមួយចំនួនទៅតាមផ្លូវច្បាប់ ដើមី្ប​ចៀស​វាង​កុំ​ឲ្យ​មាន​កើត​នូវ​អំពើហិង្សាអ្វីមួយកើតឡើង។​ម៉្យាង​ទៀត​ដោយ​កាលៈទេសៈ​នេះ ​ក្នុង​ខេត្តសៀមរាប មាន​ឆ្លង​រាល​ដាល ​នៃជំងឺ​កូវីដ​១៩ សូម​ឲ្យបងប្អូនរក្សានូវសុវត្ថិភាពរបស់ខ្លួនគ្រប់គ្នា ដោយ​គោរព​អនុវត្ត​នូវ​វិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។

ពាក់ព័ន្ធនឹងករណីនេះដែរលោក សួស ណារិន មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការអាដហុក ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះលោកកំពុងស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត។លោកក៏បានទទួចឲ្យរដ្ឋបាលខេត្តសៀមរាប ជួយដោះស្រាយទំនាស់​នេះ​ដោយ​សន្តិវិធី​ចៀស​វាង​មាន​ករណី​ហិង្សា​កើត​ឡើង៕

អត្ថបទ៖​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម