Connect with us

ព័ត៌មានជាតិ

ជាសញ្ញាល្អ! ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដតិចបំផុតមិនធ្លាប់មាន និងជាសះស្បើយជិត២០០នាក់

បានផុស

នៅ

ក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជាបន្តបន្ទាប់​ និង​មានចំនួនច្រើន រហូតថ្ងៃខ្លះមានជាង២០០នាក់ក៏មាន។ ហើយក៏មានអ្នកស្លាប់ជិត១០០នាក់​ផងដែរ គិតមក​ដល់​ពេលនេះ។

នៅថ្ងៃទីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ព្រៃវែង បាន​ប្រកាសរកឃើញ​អ្នក​ឆ្លងជំងឺកូ​វីដ​-១៩​តិចបំផុតមិនធ្លាប់មានត្រឹម៣០​នាក់ប៉ុណ្ណោះ​ និងមានអ្នកជាសះស្បើយ​រហូតដល់១៩២​នាក់ និង​ស្លាប់​១​នាក់។

ទោះបីការរកឃើញករណីឆ្លងជំងឺដ៏កាចសាហាវនេះមានការធ្លាក់ចុះក្ដី អាជ្ញាធរនៅតែអំពាវនាវដល់​ប្រជា​ពលរដ្ឋត្រូវចូលរួមអនុវត្តនូវវិធានការសុខាភិបាលឲ្យត្រឹមត្រូវបន្តទៀត ជាពិសេស៣កុំ ៣ការពារ របស់​សម្ដេចតេជោ ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺនេះបន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​៥,១៣១នាក់ ព្យាបាលជាសះស្បើយ៤,១៦៤នាក់ កំពុងសម្រាកព្យាបាល៨៧៦នាក់ និងស្លាប់៩១នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម