Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បញ្ជា​ឲ្យ​ផ្អាក​ ​អាជីវកម្មកាយ​អាចម៍​ដីបឹងតាកែវ

បានផុស

នៅ

ខេត្តតាកែវ ៖ អាជ្ញាធរខេត្តតាកែវបានចុះទៅពិនិត្យមើលទីតាំង ការដ្ឋានធ្វើអាជីវកម្មកាយអាចម៍ដីលក់នៅចំណុចបឹងតាកែវ ដែល​បានប្រព្រឹត្តល្មើសច្បាប់អាជីវកម្ម ខណៈដែលរថយន្តដឹកដីលក់កក្រើកផ្លូវស្ទើរខ្ទេចនិង​ផ្ទៃបឹងមានជម្រៅស្ទើរដល់ក្បាលប្រេត​ទៅហើយ។

ទីតាំង​ល្មើសច្បាប់ចំនួន៤កន្លែង ក្នុងចំណោម​៥កន្លែងនៅក្បែៗគ្នាខាងមុខ និងក្រោយឈាងខាងជើងអតីត​ផ្ទះតាម៉ុក ស្ថិតនៅក្នុងសង្កាត់បារាយណ៍និងសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលពេញមួយថ្ងៃ ក្នុងការចុះទៅត្រួតពិនិត្យរណ្តៅដីគឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកខាន់ សុខា អភិបាលរងខេត្តបានឲ្យដឹងថា បន្ទាប់​ពី​មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង បានបញ្ជាឲ្យផ្អាកសកម្មភាពមួយរយៈសិន បន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនទៅការកាយយកអាចម៍ដីទៅលក់រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងនេះ។

លោកអភិបាលរងខេត្តបានបន្តទៀតថា ទីតាំងកាយយកអាចម៍ដីចំនួន៤ក្រុមហ៊ុន បានល្មើសទៅអាជ្ញាប័ណ្ណ​សុំ​សិទ្ធិកាយយកអាចម៍ដីស្តារបឹង ដោយពួកគេកាយទំហំធំ និងមានជម្រៅជ្រៅជាងការអនុញ្ញាតិដោយមន្ទីរជំនាញ។ ក្រោយការពិនិត្យលើទីតាំងរណ្ដៅដីចំនួន៥ទីតាំង គឺរកឃើញ៤ទីតាំងបានធ្វើខុសកិច្ចសន្យា ហើយលោក​នឹង​ធ្វើកំណត់ហេតុរបាយការណ៍ដាក់ទៅលោកអភិបាលខេត្តតាកែវ ដើម្បីធ្វើការពិនិត្យថា និងដកអាជ្ញាប័ណ្ណក្រុមហ៊ុនទាំង៤នេះចេញ ឬយ៉ាងណា ក្រោយរកឃើញល្មើសធ្ងន់ធ្ងរបែបនេះ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុនកាយដីលក់ដោយស្នើសុំសិទ្ធស្តារបឹងតាកែវ ហើយកាយយកដីលក់មានជម្រៅជ្រៅបំពានលក្ខណ្ឌ​នោះមាន៖ ១-ក្រុមហ៊ុនប៊ុត ប៊ុនណាន ២-ក្រុមហ៊ុនជា សុជាតិ ៣-ក្រុមហ៊ុនអ៊ុក សាវឿន និងទី៤ក្រុមហ៊ុន សេរី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម