Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មស្នើ FAO ជួយផ្តល់ថ្នាំការពារជំងឺដុំពកលើស្បែកគោក្របី

បានផុស

នៅ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ខណៈបច្ចុប្បន្នជំងឺនេះកំពុងរីករាលដាលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរនេះធ្វើឡើងនៅរសៀលថ្ងៃទី១២សីហា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីអនុញ្ញាតឱ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបជម្រាបលា បន្ទាប់ពីលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីកសិកម្ម ទាក់ទងនឹងថ្នាំការពារជំងឺដុំពកស្បែក គោ-ក្របី លោក Alexandre Huynh បានសន្យាថានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរកជួយដល់ប្រទេសកម្ពុជា។

លោក Alexandre Huynh បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការគាំទ្រធ្វើឱ្យបេសកកម្មរបស់លោកនៅកម្ពុជាសម្រេចបានលទ្ធផលយ៉ាងជោគជ័យ។

លោកសង្ឃឹមថា ការរួមចំណែករបស់អង្គការ FAO លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា នឹងមានការរីកចម្រើន ឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងទទួលបានបច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្តដើម្បីផ្លាស់ប្តូរទម្លាប់ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច។

គូរបញ្ជាក់ថាគិតមកដល់ដើមខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានករណីគោកើតជំងឺដុំពកស្បែកចំនួន ៦,៨០៤ករណី ក្នុងនោះជាសះស្បើយចំនួន៦៥% កំពុងឈឺ៣៥% និងងាប់ចំនួន១% ដែលភាគច្រើនជាកូនគោ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម