Connect with us

ព័ត៌មានជាតិ

​វ៉ាក់សាំង Astra Zeneca ១៨,១៦០​ដូ​ស បានផ្ដល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង

បានផុស

នៅ

កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំង Astra Zeneca ១៨,១៦០​ដូ​ស ដល់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដូស​ជំរុញ។

​លោក សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២០:១០នាទីយប់ កាល​ពី​ថ្ងៃទី ១២​ខែសីហា ​ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បាន​ដឹក​វ៉ាក់សាំង Astra Zeneca ចំនួន១៨,១៦០​ដូ​ស ជូន​មន្ទីរ​សុខាភិបាល សម្រាប់​ចាក់​ដូ​ស​ទី​៣ (​ចាក់​ជំរុញ​) ចាក់​ជូន​មន្ត្រីរាជការ​ទូទាំង​ខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​ជាពិសេស កុំឱ្យ​មានការ​ឆ្លង ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ឬ​ច្រើន​នាក់ ដើម្បីឲ្យ​ខេត្តព្រៃវែង​ទាំងមូល ទប់ស្កាត់បាន​ទាំងស្រុង​នៅ​ជំងឺ​កូ​វីដ ដោយឡែក​ចំពោះ​អ្នក មាន​ជំងឺ​កូ​វីដ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បន្តថា ក្រុមគ្រូពេទ្យ នឹង​ខិតខំ​ព្យាបាល​ឱ្យ​ជាសះស្បើយ ទាំងអស់គ្នា​នឹង លែង​ឲ្យ​មាន​ជំងឺ​កូ​វីដ​កើតឡើង ជាថ្មី​ម្ដងទៀត​នៅ​ទូទាំង​ខេត្តព្រៃវែង​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ​សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម