Connect with us

ព័ត៌មានជាតិ

ទុកម៉ូតូប្រហែស ភ្លេចដកសោ ចោរលួចទៅបាត់ ប៉ុន្មានថ្ងៃក្រោយចាប់បាន ៤ នាក់

បានផុស

នៅ

ជនសង្ស័យ ៤ នាក់ ជាប់ពាក់ព័ន្ធលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកែបឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រាប់ឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនគឺជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ដែលពលរដ្ឋចតនៅមុខផ្ទះដោយមិនដកសោ​ចេញ ដោយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ លុះលួចបានសម្រេច ជនសង្ស័យ ក៏បានជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និង ដោយអនុវត្តតាមការបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញ ក៏តាមប្រមាញ់ និង ស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅក្បែរគល់ស្ពានឥន្ទនូ (ស្ពានចាស់) ហើយយកមកសួរនាំ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទៀត។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធពីបទចោរកម្មទាំង ៤ នាក់ រួមមាន ៖ ទី០១-ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ,ទី០២-ឈ្មោះ ឈឹម ណុំ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ,ទី០៣-ឈ្មោះ ខែម រី ភេទប្រុស អាយុ ២៥ ឆ្នាំ និង ទី០៤-ឈ្មោះ ទូច កែវ ភេទប្រុស អាយុ ២៩ ឆ្នាំ។ ទាំង ០២ នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

ក្រោយពីសាកសួរ និង ទទួលបានចម្លើយសារភាព ជនសង្ស័យទាំង ៤ នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម