Connect with us

ព័ត៌មានជាតិ

លោកតា​អាយុ​១០២​ឆ្នាំ ជនជាតិ​ដើ​ម​ភាគតិច​គ្រឹ​ង មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

លោកតា​អាយុ​១០២​ឆ្នាំ ជនជាតិ​ដើ​ម​ភាគតិច​គ្រឹ​ង បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដូស​ទី​១ កាល​ពី​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅក្នុង​ខេត្តរតនគិរី រដ្ឋបាលខេត្ត​បានរៀបចំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ទទួល​បាន​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ ដោយមាន​ទាំង​ចាស់ជរា​ជាច្រើន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ ដោយ​គិត​រហូតមកដល់​ថ្ងៃនេះ ក្រុមគ្រូពេទ្យ បាន​កំពុង​បន្ដ​ចាក់​ដូ​ស​ទី​១ ដល់​អ្នក​មិនទាន់បាន​ចាក់ និង​ដូ​ស​ទី​២​ជូន​អ្នក​ដែល​បានទទួល​ដូ​ស​ទី​១​រួច​។ ដោយឡែក​កាល​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១​នេះ លោកតា​ដែលមាន​អាយុ​១០២​ឆ្នាំ ជា​ជនជាតិ​ដេ​ី​ម​ភាគតិច​គ្រឹ​ង រស់នៅ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី បាន​អញ្ជើញ​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។​

​លោក ធូ ឃឿ អភិបាលស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា លោកតា​ដែលមាន​អាយុ ១០២​ឆ្នាំ​ខាង​លើ​មានឈ្មោះ ក្រឡា មេន មាន​ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ស្វាយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ លោកតា​កើត​នៅ​ឆ្នាំ​១៩១៩ ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង បានមក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ នៅ​មណ្ឌល​វិទ្យាល័យ​ប ប៊ូ ថង អូរ​ជុំ នៅ​ថ្ងៃ​១២ ខែ​សីហា ឆ្នាំ​២០២១​នេះ​។ លោក​អភិបាលស្រុក​បានបញ្ជាក់​ថា ដោយសារ​មានការ​ទុកចិត្ត​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង ក៏ដូចជា​ចង់ឲ្យ​មាន​សុវត្ថិភាព​ដល់​លោកតា និង​ក្រុមគ្រួសារ​ទើប​លោកតា អញ្ជើញ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា ដោយសារ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​ការគិតគូរ ដ៏​ឈ្លាសវៃ​របស់​សម្ដេច ក្នុងការ​ចាក់​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ទើប​ពួកគាត់​សម្រេចចិត្ត​មកចាក់​ដោយ​ស្ម័គ្រចិត្ត និង​មិនមាន​ភាពភ័យខ្លាច​អ្វី​ឡើយ​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាលស្រុក​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅពេលដែល​ដល់​វេន​ខ្លួន តាម​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ នៅតាម​ស្រុក​ក្រុង​នីមួយៗ ព្រោះ​វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ការពារ​ខ្លួន​យើង និង​សហគមន៍​របស់​យើង​។

​លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀតថា ទោះបីជា​បាន​ចាក់​រួចរាល់​ទាំង​២​ដូ​ស​ក្ដី សូម​បន្ដ​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម