កំពង់ចាម​ត្រៀម​ទីតាំង​ធំៗ​៤​កន្លែង​ ដាក់​មនុស្ស​ជាង​៣០០០​នាក់​ ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទទួល​ពលករ​មកពី​ថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កំពង់ចាម​ត្រៀម​ទីតាំង​ធំៗ​៤​កន្លែង​ ដាក់​មនុស្ស​ជាង​៣០០០​នាក់​ ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទទួល​ពលករ​មកពី​ថៃ

បានផុស

នៅ

​​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ បន្ថែមទៀត​ចំនួន​៤​កន្លែង​ធំៗ​ ដើម្បី​ត្រៀម​ទទួល​ពលករ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខេត្ត​បាន​បន្តថា​ យើង​បាន​ជួសជុល​ឃ្លាំង​ចំនួន​៣​ទីតាំង ដោយ​ទី​តាំងទី​១​នៅក្នុង​ក្រុង​កំពង់ចាម មាន​៧​អគារ អាច​ទទួល​ពលករ ៦១៧​នាក់​, ទីតាំង​ទី​២. នៅ​ស្រុក​កងមាស មាន​១​អគារ អាច​ទទួល​ពលករ ១៣២៦​នាក់ និង​ទី​តាំងទី​៣ នៅ​ស្រុក​កំពង់សៀម សម្រាប់​រៀបចំ​ជា​មន្ទីរពេទ្យ​កម្រិត​ស្រាល​ខេត្ត និង​ព្យាបាល​អ្នក​ជំងឺ​ដែល​តា ដែល​អាចដាក់​អ្នក​ជំងឺ​បាន​ប្រមាណ​៨០០​នាក់ ព្រមទាំង​ពង្រីក​បន្ថែមចំនួន​៤​អគារ​ទៀត ស្មើនឹង​៣៩​បន្ទប់ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដែល​អាច​ទទួល​ពលក​រ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៨៣​នាក់​។

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​ដ្ឋា​ភិ​បាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម បានធ្វើ​ការណែនាំ​ដល់ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង ស្រុក​, តំណាងរាស្ត្រ ក៏ដូចជា​សមាជិក​ព្រឹទ្ធ​សភា ត្រូវ​ចូលរួម​សហការ​ជាមួយ​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ដោយ​គាំទ្រនិង​ឧបត្ថម្ភ​តាម​គ្រប់​មធ្យោបាយ ជាពិសេស​ផ្នែក​សម្ភារៈ និង​ថវិកា ដល់​រដ្ឋបាល​ក្រុង ស្រុក ដើម្បី​បន្ត​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​១៩ ដែល​ជា​ពលករ​ពល​ការិនី មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ចាម ហើយ​ត្រូវបាន​បញ្ជូន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​មក​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​នៅ​មូលដ្ឋាន​ស្រុកកំណើត​របស់ខ្លួន​វិញ​។

​លោក ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ សូម​ឲ្យ ផ្អាក​ទទួលយក​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ដែល​មិនមែនជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី ដែល​តា មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ក្រុង​-​ស្រុក ដោយ​បង្វែរ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​វិញ​។ ក្នុង​ករណី​នេះ យើង​ត្រូវ​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទទួលយក​ពលករ ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​បន្ថែម​ព័ត៌មាន​ពី​ករណី​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា ដែល​ខេត្ត​បាន​រកឃើញ ដើម្បី​ពង្រឹង​យន្តការ​គ្រប់​គ្រប់​កុំ​ឲ្យ​រីក​រាលដាល​ក្នុង​សហគមន៍​។

​គួរ​បញ្ជាក់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ខេត្តកំពង់ចាម រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៤,៤៨៥​នាក់ ក្នុងនោះ​ប្រភេទ​ដែល​តា មាន​ចំនួន​១៣​ករណី​, កំពុង​សម្រាក​ព្យាបាល ៧៧៤​នាក់​, ជាសះស្បើយ​ចំនួន ៣,៣៥៣​នាក់ និង​ស្លាប់ ១០៣​នាក់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services