Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន​ជាង​៣០០០នាក់​ ក្នុង​ខេត្តកំពង់ធំ​បានទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​

បានផុស

នៅ

​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ និង​ការពារ​អាយុជីវិត អតីតយុទ្ធជន​ជាង​បី​ពាន់​នាក់​នៅ​ខេត្តកំពង់ធំ ដែលជា​ដូ​ស​ជំរុញ​ប្រភេទ​Astra Zeneca នៅតាម​បណ្តា​ទីតាំង​មណ្ឌល​សុខភាព​ក្រុង​-​ស្រុក​ទាំង ៩ ក្នុង​ខេត្តកំពង់ធំ​ប្រភេទ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន អមដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ែន លី រួមទាំង​ប្រធាន អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​អញ្ជើញ​ចូលរួម​ប្រកាស​ការបើក​ការចាក់​វ៉ាក់សាំង ប្រឆាំង​មេរោគ​កូ​វីដ​-១៩​ដូ​ស​ទី​៣ តំណាង​ទូទាំង​ខេត្តកំពង់ធំ​នៅ មណ្ឌល​សុខភាព​ព្រៃ​ប្រស់ ស្រុក​កំពង់ស្វាយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ជំនួសមុខ​ឲ្យ​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ធំ បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ព្រមទាំង​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បានផ្ដល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩​ ដូ​ស​ទី​៣​ដែលជា​ដូ​ស​ជំរុញ​ប្រភេទ Astra Zeneca សម្រាប់​ចាក់​ជូន​អតីតយុទ្ធជន ដើម្បី​ការពារ​អាយុជីវិត​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ខណៈពេល​ដែលមាន​ចំនួន​អ្នក​ឆ្លង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។​

ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន សំណូមពរ​អតីតយុទ្ធជន ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច និង​អនុវត្តន៍​តាម ការណែនាំ​របស់​ក្រសួងសុខាភិបាល អនុវត្ត​នូវ​វិធានការ ៣​ការពារ​និង​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​យើង​ជៀស​ផុតពី​ការឆ្លង​នូវ​មេរោគ​ដ៏​កាច​សាហាវ បំប្លែង​ថ្មី​ប្រភេទ​( ដែល​តា​) ដែល​ឆ្លង​លឿន​រហ័ស​និង មាន​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត ។​

​អតីតយុទ្ធជន ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ដូ​ស​ទី​៣ មាន​ភាព​រីករាយ​ដែល​បាន​ការពារ​អាយុជីវិត​រួច​ផុតពី​ជំងឺ​-១៩ សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​បាន​វ៉ាក់សាំង​ចាក់​ជូន​បងប្អូន​អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ និង​សូម​គោរព​ជូនពរ​សម្តេច ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​បាន ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ​សុ​ខៈ​និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕​

​អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម