Connect with us

ព័ត៌មានជាតិ

ពលករ​ជិត ៥០០​នាក់ ត្រូវអាជ្ញាធរខេត្ត​បន្ទាយមានជ័យ សម្រួល​ចូលមក​កម្ពុជា​វិញ​ បន្ទាប់ពី​ជាប់គាំង​១៤​ថ្ងៃ​

បានផុស

នៅ

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ បានធ្វើការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ​ក្រោយ​ពលករ​ជិត ៥០០​នាក់​ បន្ទាប់ពី​ជាប់គាំង​នៅតាម​ព្រំដែន​អស់​រយៈពេល​១៤​ថ្ងៃ​ បាន​វិល​ចូល​មក​កម្ពុជា​វិញ​ ក្នុងនោះ​សមត្ថកិច្ច​ឈរជើង​នៅ​ទី​នោះ បាន​ដឹក​ពលករ​ទាំងអស់​ទៅតាម​ខេត្ត​រៀងខ្លួន​ច​ត្តា​ឡី​ស័ក និង​ចាក់​វ៉ាក់សាំង​ជូន​ពួកគាត់ ​ដើម្បី​បញ្ចៀស​នៅ​ជំងឺ​ដ៏​កាច​សាហាវ វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិស​ទី​១​បន្ទាយមានជ័យ នៃ​យោធភូមិភាគ​ទី​៥​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ពលករ​ទាំង​៥០០​នោះ​មុន​នឹង​ដឹក​តាម​រថយន្ត​រប​ស់​កងទ័ព​យកទៅដាក់​តាម​គោលដៅ​នោះ​ក្រុមការងារ​ចាំបាច់ ​ត្រូវ​យក​សំណាក​តេស្ត​រហ័សរ​កកូ​វីដ​-១៩ មុននឹង​បញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​រដ្ឋបាលខេត្ត បានរៀបចំ​សម្រាប់​ទទួល​ពលករ ហើយ​ក្នុងករណី រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្រុមការងារ នឹង​យកទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ភ្លាមៗ​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ចំពោះ​ពលករ​ដែល​ជាប់​គាំ​នៅ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក និង​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ជាប់​ព្រំប្រទល់​ខេត្ត​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែលជា​ច្រកព្រំដែន មាន​ពលករ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ច្រើនជាង​ច្រក​ផ្សេងៗ​នោះ​មិន​ឲ្យ​គេចវេះ​ពី​ការត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡ័​ស័ក ដែលមាន​ហានិភ័យ​ខ្ពស់​ពី​ការឆ្លង​រាលដាល​កូ​វីដ​-១៩​ ចូលក្នុង​សហគមន៍ ពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta​នោះឡើយ​។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta​ចំនួន ៤៣​ករណី ក្នុងនោះ​ឆ្លង​ក្នុង​សហគមន៍ ៧​ករណី ឆ្លង​មន្ត្រី​សុខាភិបាល​ជួ​មុខ​ចំនួន ៦​នាក់ ក្នុង​ពេញ​បេសកកម្ម​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​សម្រាប់​ទូទាំងប្រទេស​កម្ពុជា មេរោគ​Delta បាន​រកឃើញ​ជាង ៤០០​ករណី ហើយ​មកដល់ពេលនេះ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ បន្ទាប់ពី​មានការ​បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​ខេត្តបន្ទាយមានជ័យ ដែលមាន​ច្រក​សំខាន់ៗ​ក្នុងការ​ទទួល​ពលក​រ ដែល​ជាប់​គាំ​ក្នុងដំណាក់កាល​បិទ​ខ្ទប់​១៤​ថ្ងៃនោះ​ មាន​ពលករ​វិញ​មក​ប្រទេស​ខ្មែរ​វិញ​សរុប ៤៦៣​នាក់ ក្នុងនោះ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ដែលមាន​ពលករ​ចំនួន ៣៣៥​នាក់ ច្រក​ស្រុក​ម៉ាឡៃ​ចំនួន ១០០​នាក់ ច្រក​ស្រុក​អូរជ្រៅ​ចំនួន ១៨​នាក់ និង​ច្រក​ប៉ោយប៉ែត​ចំនួន ១០​នាក់​។ ក្រៅពីនេះ ពលករ​បានចាប់ផ្តើម​ចូលមក​កម្ពុជា ជា​បន្តបន្ទាប់ ក្រោយពី​អាជ្ញាធរ​បើក​ច្រកព្រំដែន​ឡើងវិញ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម