Connect with us

ព័ត៌មានជាតិ

គណបក្សមួយថា អតីតមេដឹកនាំ CNRP កំពុងបង្កើតសេនារីយោថ្មី បោកយកសន្លឹកឆ្នោត

បានផុស

នៅ

គណបក្សខ្មែរតែមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី បានបង្ហើបពីការបង្កើតសេនារីយោថ្មីៗមួយ ដោយអតីតមេដឹកនាំ CNRP និងបានអះអាងថា នោះគ្រាន់តែធ្វើជា​នុយ ឬអន្ទាក់នយោបាយថ្មី ដើម្បីបន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅឆ្នាំ២០២២-២០២៣ ខាងមុខនេះប៉ុណ្ណោះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ប្រុងប្រយ័ត្នចំពោះសេនារីយោថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សខ្មែរតែមួយបានអះអាងនៅព្រឹកថ្ងៃទី១៣ ខែសីហា នេះថា នៅរដូវកាលបោះឆ្នោតឆ្នាំ​២០២២-​២០២៣​ ខាងមុខនេះ អតីតតំណាងរាស្ត្រ CNRP បានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្ស ដែលរួមមាន គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និងគណបក្សខ្មែរអភិរក្ស តែឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា (ជាមនុស្សតែមួយ) ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនឡើងវិញ ហើយបានបែងចែកក្រុមការងារចំនួន៣៖

ក្រុមទី១, អតីតតំណាងរាស្ត្រ CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបើកបក្សថ្មី ដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។

ក្រុមទី២, ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជា បង្កើតព្រឹត្តិការណ៍ញុះញុង់ លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ក្រុមទី៣, ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សម រង្ស៊ី ជាក្រុមរៀបចំស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ជាមួយគ្នានោះ គណបក្សខ្មែរតមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ឲ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត សម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៣ខាងមុខ ពីព្រោះ លោក សម រង្ស៊ី និងលោក កឹម សុខា មិនហ៊ានប្រកាសបែកគ្នាទេ ដោយសារតែផលប្រយោជន៍រៀងៗខ្លួន ដូច្នេះលោក សម រង្ស៊ី ដែលជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយនៅកម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សម រង្សី និងកឹមសុខា ជាមនុស្សតែមួយ” ជារៀងរហូត។

ទាក់ទងការបង្កើតសេនារីយោថ្មីនេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងការឆ្លយតបពីតំណាងគណបក្សណាមួយ ដែលទើបបង្កើតថ្មី ដោយអតីតអ្នកនយោបាយពី CNRP ដើម្បីឆ្លើយតបចំពោះការលើកឡើងរបស់គណបក្សខ្មែរតមួយនេះបាននៅឡើយទេ៕ ដោយ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម