ព័ត៌មានជាតិ
វីរុសបំប្លែងថ្មី Delta រកឃើញស្ទើរគ្រប់ខេត្ត លើកលែង៣ខេត្តសរុបករណីកើនជិត ៥០០
ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន ៦៥ ករណីបន្ថែមទៀត ដែលធ្វើឱ្យករណីឆ្លងវីរុសប្រភេទ Delta នៅកម្ពុជាបានកើនដល់ជិត ៥០០ ករណី (៤៩៤) ត្រឹមតែរយៈពេលប៉ុន្មានខែ។
គិតចាប់ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ប្រភេទ ដែលតា(Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ ស្រី ២៤៣ នាក់ និងបានប៉ះពាល់ដល់ ២២ រាជធានីខេត្ត លើកលែងតែខេត្ត ៣ ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតា។
ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសដែលតា (Delta) កំពុងបន្តរាត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត