Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង​ចុះពិនិត្យមើលព្រៃ លិចទឹក​ដែលរងការបំផ្លាញ ដើម្បីត្រៀមដាំកូនឈើឡើងវិញ​

បានផុស

នៅ

អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសា​ទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរស្រុកបរិបូណ៌ចុះពិនិត្យទីតាំងតំបន់ព្រៃលិចទឹកចំណុចត្រពាំងត្រស់ក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ដើម្បីត្រៀមដាំកូនឈើដើមវិញ បន្ទាប់ពីបានរងការបំផ្លាញពីជនខិលខូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចូល រួមក្នុងការងារនេះបានបញ្ជាក់ឲ្យដឹងថាតំបន់ព្រៃលិចទឹកត្រពាំងត្រស់នេះ ត្រូវបានជនខិលខូចលួចឈូសឆាយបំផ្លាញអស់ប្រមាណ ២៥ ហិកតាក្នុងពេលថ្មីៗនេះ។

ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបានចុះមកស្រាវជ្រាវរកឃើញជនសង្ស័យចំនួន ៤ នាក់ជាអ្នកឈូសឆាយបំផ្លាញយកជាកម្មសិទ្ធិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី។

ក្នុងពេលនោះដែរ ឯកឧត្តម អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងថា ដើម្បីកុំឲ្យជន ខិលខូចចូលកាន់កាប់ដីដែលបានឈូសឆាយហើយនេះ មន្ត្រីជំនាញត្រូវរកកូនឈើព្រៃលិចទឹកមកដាំដុះក្នុងតំបន់នេះឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរួមគ្នាបង្កើននិងរក្សាការពារព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនឲ្យបានគង់វង្ស។

ទាក់ទងនឹងករណីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា តាមរបាយ ការណ៍របស់ជំនាញ ចាប់តាំងពីឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២១នេះ សម ត្ថកិច្ចជំនាញបានកសាងសំណុំរឿងបទល្មើសឈូសឆាយព្រៃលិចទឹកជាង៨០ករណី នៅក្នុងទូទាំងខេត្តបញ្ជូនទៅតុលាការ។

នៅក្នុងសំ ណុំរឿងនេះដែរសមត្ថកិច្ចបានចាប់ឃាត់ទុកត្រាក់ទ័របទល្មើស ចំនួន ២៧គ្រឿង ផងដែរ។ ប៉ុន្តែមកដល់ ពេលនេះ គេមិនទាន់ឃើញមានការផ្តន្ទាទោសជនសង្ស័យណាមួយនោះឡើយ។ ចំណែកត្រាក់​ទ័រ​ចំនួ ន២៦គ្រឿង ក៏ត្រូវបានដោះលែងទៅវិញយ៉ាងរលូនផងដែរ ។

លោក ងិនហ៊ុន បានបញ្ជាក់ទៀតថាករណីនេះគឺជា ឆន្ទាទានុសិទ្ធិរបស់តុលាការការដែលសមត្ថកិច្ចយើងមិនអាចលូកលាន់បានឡើយ ។

ជុំវិញករណីខាងលើនេះ ប្រជា ពលរដ្ឋលើកឡើងថា បើស្ថាប័នច្បាប់អនុវត្តន៍បញ្ញត្តិច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនសង្ស័យដែលសមត្ថកិច្ចបានបញ្ជូនសំណុំរឿងអោយនោះ បទល្មើសឈូសឆាយព្រៃលិចរបស់រដ្ខ នៅគ្រប់ទីកន្លែងពិតជាថយចុះ។

ផ្ទុយទៅវិញបើការអនុវត្តច្បាប់ធូររលុងវិញនោះគឺបទល្មើសឈូសឆាយព្រៃរបស់រដ្ឋនៅគ្រប់ទីកន្លែងពិតជាកើតមានច្រើនទៀតមិនថយចុះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម