Connect with us

ព័ត៌មានជាតិ

ទំនាស់ប្ដីប្រពន្ធ ឪពុកចូលជួយឃាត់ បែរជាកាន់កាំបិតជ្រុលដៃចាក់ឪពុកស្លាប់

បានផុស

នៅ

បុរសជាឪពុកចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីរូបគាត់ បានឃើញកូនៗឈ្លោះប្រកែកគ្នារហូតកើតហិង្សា ហើយគាត់ក៏បានដើរចូលជួយចាប់ឃាត់ បែរជាត្រូវកូនៗ ចាក់នឹងកាំបិតសាំងគីម បង្ករឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់​បឹង​ទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជាឪពុកមានឈ្មោះ ប៊ុន សុវណ្ណា ភេទ៥៩ឆ្នាំ។ ចំណែកជនសង្ស័យជាកូនទាំង២នាក់ មានឈ្មោះ ប៊ុន សូហ្វែរ អាយុ២៨ឆ្នាំ ជាកូនស្រីបង្កើតជនរងគ្រោះ និងបុរសជាកូនប្រសារជនរងគ្រោះ មានឈ្មោះ ហេង សៅរស្មី អាយុ៣១ឆ្នាំ។

ប្តីប្រពន្ធទាំង២នាក់ រៀបការជាមួយគ្នាយូរដែរហើយ ដោយពុំមានកូនឡើយ ហើយបច្ចុប្បន្នពួកគេប្រកបរបរលក់ដូរផលិតផលតាមអនឡាញ។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានឈ្លោះប្រកែកគ្នា រឿងស្ត្រីជាប្រពន្ធប្រច័ណ្ឌបុរសជាប្តីថាមានស្រីនៅខាងក្រៅ រហូតកកើតជាជម្លោះហិង្សារវាយតប់គ្នា។

ដោយលឺសូរសម្រែក នៃជម្លោះជេរ និងវាយតប់គ្នាមក បុរសចំណាស់ជាឪពុក បានចូលទៅជួយចាប់ឃាត់កូនៗកុំឱ្យមានការឈ្លោះបន្តទៀត ប៉ុន្តែស្របពេលជាមួយគ្នានោះ ស្ត្រីជាប្រពន្ធ និងជាកូនស្រី បានស្ទុះទៅ​យកកាំបិតសាំងគីម ពីក្បាលដំណេក បម្រុងយកទៅចាក់លើបុរសជាប្តី តែត្រូវបុរសចំណាស់ជាឪពុក និងប្តី ស្ទុះទៅចាប់ប្រតាយប្រតប់ដណ្តើមកាំបិត ជាហេតុធ្វើអោយជ្រុលដៃ ចាក់ទៅលើបុរសជាឪពុកចំដងខ្លួនជាច្រើនកន្លែង ហូរឈាមស្រោចពេញដងខ្លួន រងរបួសធ្ងន់ធ្ងរ។

ភ្លាមៗនោះ ប្តីប្រពន្ធទាំង២នាក់ បានស្រវេស្រវាដឹកឪពុក ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ( ពេទ្យរុស្ស៊ី ) ដើម្បីសង្គ្រោះ ប៉ុន្តែអកុសល ពេលដឹកដល់ទីនោះ បុរសជាឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបុរសជាឪពុកស្លាប់នោះ អ្នកទាំង២ បានដឹកឪពុកត្រឡប់ទៅផ្ទះវិញ ហើយស្ត្រីជាកូនស្រីបង្កើតក៏បានរាយការណ៍ជូនសមត្ថកិច្ច ប្រាប់ពីដំណើររឿហេតុ ដែលបានកើតមានឡើង ។

លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានប្រាប់អោយដឹងថា ក្រោយទទួលបានព័ត៌មានហើយនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងនគរបាលជំនាញកោសល្យវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរនាំ និងពិនិត្យវិច្ច័យលើសាកសពបុរសជាឪពុកដែលបានស្លាប់។

លោកបន្តថា តាមការធ្វើកោសល្យវិច្ច័យពិនិត្យជាក់ស្តែង ឃើញថា សពជនរងគ្រោះ គឺត្រូវចាក់ចំចំនួន៣កាំបិត និងចំ៣កន្លែងលើដងខ្លួនផ្សេងៗគ្នា ដោយចាក់ចំចង្កេះខាងឆ្វេង , ពោះ , និងដើមទ្រូង ធ្វើអោយជនរងគ្រោះបាត់បង់ឈាមច្រើនពេករហូតដល់ដាច់ខ្យល់ស្លាប់។

លោកនាយប៉ុស្តិ៍ បន្តថា បន្ទាប់ពីបានស្តាប់ដំណើររឿងរួចមក សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួន ប្តីប្រពន្ធទាំង២នាក់ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង ព្រោះករណីនេះត្រូវបានចាត់បញ្ចូលជាអំពើឃាតកម្ម។

ជុំវិញករណីនេះដែរ លោកកឹម កល្យាណ អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ៖ ផ្ទះកើតហេតុខាងលើ គឺមានសមាជិករស់នៅតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះ មានប្តីប្រពន្ធជាជនសង្ស័យទាំង២​នាក់ខាងលើ , បុរសជាឪពុក ( ជនរងគ្រោះ ) និងកូនស្រីបង្កើតម្នាក់ទៀតរបស់ជនរងគ្រោះ ដែលទើបនឹងមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។

លោកអធិការរងបន្តថា បុរសរងគ្រោះ បានលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធយូរឆ្នាំកន្លងទៅហើយ ដោយចំណងជីវិតគូររបស់ពួកគេ បានបន្សល់នូវកូនស្រី០៤នាក់ ក្នុងនោះ ពេលលែងលះគ្នា កូនស្រីម្នាក់ ត្រូវបានម្តាយយកទៅរស់នៅជាមួយ ហើយម្នាក់ទៀតមានគ្រួសារហើយ ក៏បានបែកផ្ទះចេញទៅបាត់ នៅសល់តែ២​នាក់ ដែលក្នុងនោះ ម្នាក់ជាជនសង្ស័យខាងលើ និងម្នាក់ទៀតជាទើបអាយុ១៤ឆ្នាំ៕ ដោយៈលីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម