Connect with us

ព័ត៌មានជាតិ

ពង្រីក​ផ្លូវ ២០០ នៅ​ខេត្ត​ព្រះសីហនុ ប៉ះពាល់​ផ្ទះ​ ១២៨ ខ្នង ត្រូវ​វាយ​ចោល​ទាំងអស់

បានផុស

នៅ

ខេត្តព្រះសីហនុ៖ការសាងសង់ពង្រីកផ្លូវ លេខ ២០០ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ (តំបន់ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តហៅពេទ្យចំការចេក)អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ។ចំណែកឯលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១២៨ខ្នងដែលភាគច្រើនជាសំណង់រឹងមាំនោះត្រូវបានមន្រ្តីជំនាញអះអាងថានឹងត្រូវធ្វើការរុះរើវាយកម្ទេចចោលទាំងអស់ ដោយសារតែ សំណង់ទាំងនោះសាងសង់លើដីផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រា សារ៉ាវុធ  អនុប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុឲ្យ​ដឹង​ថា ជុំវិញការសាងសង់ផ្លូវខាងលើនេះ មន្រ្តីជំនាញបានកំណត់រូចហើយ ទៅតាមប្លង់ប្រព័ន្ធដែលមានស្រាប់ គឺមានទំហ៊ំទទឹងផ្លូវទៅដល់របងជញ្ជាំងមន្ទីរពេទ្យបង្អែកនែពេទ្យចំការចេកឯនោះ ដូចនេះផ្ទះរបស់ប្រជាពលរដ្ឋគឺប៉ះពាល់ទាំងស្រុងតែម្តងគ្មានសល់អ្វីនោះទេគឺធ្វើការពង្រីកអនុវត្តន៏ទៅតាមប្លង់ប្រព័ន្ធរបស់មន្រ្តីជំនាញតែប៉ុណ្ណោះរីឯផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលមានប្លង់កម្មសិទ្ធិ មិនមានការប៉ះពាល់នោះទេ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុ បានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្នើនឹង ១៥៣គ្រួសារ  ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៥គ្រួសារ ផ្ទះជួល ៣៥គ្រួសារ ផ្ទះបិទទ្វារចោល ៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន ០៣ ខ្នង ដីទំនេរចំនួន ០២ ឡូតិ៍ សំណង់គ្រោងដែក ០២ និងសំណង់បេតុង ០២ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក្នុងកិច្ចប្រជុំនាព្រឹក ថ្ងៃទី២៥ ឆ្នាំ ២០២០ ដើម្បីដោះស្រាយបញ្ហារប្រជាពល រដ្ឋរស់នៅលើផ្លូវ លេខ២០០ខាងលើលោកបាន មានប្រសាសន៍ថា តាមរបាយ ការណ៍របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ ក្នុងនោះឃើញអាជីវកម្មមួយចំនួនមានដូចជាកោសជប់ ម៉ាស្សា និងការលួចបើក បម្រើសេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាលការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី៥.០០០.០០០រៀល(ប្រាំលាន)ដល់៥០.០០០.០០០រៀល(ហាសិបលាន)ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។ រដ្ឋបាលខេត្តមិនអនុញ្ញាតិឱ្យជនណាយកផ្លូវនេះធ្វើជាប្រយោជន៍បុគ្គលនោះឡើយ ហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីក និងកែលម្អសោភ័ណភាព ទុកជាផល ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងមូល។

លោក អភិបាលខេត្ត បានបញ្ជាក់ថាបន្ថែមថាផ្លូវលេខ២០០នេះ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែល ចេញពីរង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ ចំពោះមុខ រដ្ឋបាល ខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាព ផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបង មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័ស ករណីមានការសង្រ្គោះបន្ទាន់ផងដែរ។

លោកបន្តថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យសាង សង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុនេះ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយអាចគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៍ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភ័ណភាព ដើម្បីបំរើ សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរ កាន់តែល្អប្រសើរថែមទៀត ក្នុងបុព្វហេតុបំរើ ប្រយោជន៍សាធារណៈក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុរបស់យើង ។ ការរៀបចំពង្រីក និងកែលម្អសោភ័ណ ភាពផ្លូវលេខ២០០ គឺក្នុងគោលបំណងធំចំនួន០៤ ដូចខាងក្រោម៖ ១.លើកស្ទួយសោភ័ណភាពទីក្រុង

២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ។៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល។៤.កាត់បន្ថយការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារ និងដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ល។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ទាំងអស់ដែលសាងសង់ផ្ទះលើផ្លូវតំបន់ខាងលើនេះ បើតាមការ បញ្ជាក់របស់អាជ្ញាធរ សង្កាត់លេខ ៤ ក្រុងព្រះសីហនុបានអះអាងថាការសាងសង់ផ្ទះរបស់ បងប្អូនប្រជាពល រដ្ឋមួយចំនួនធំសុទ្ធសឹងមានកិច្ចសន្យាត្រឹមត្រូវក្នុងពេលកន្លងមកមុននិងធ្វើការសាងសង់ (គឺធ្វើការរុះរើចេញវិញ ដោយខ្លូនឯងនៅពេលណារដ្ឋត្រូវការពង្រីកផ្លូវ ) ប៉ុន្តែរក្រោយមក ប្រជាពលរដ្ឋដែលជាប់កិច្ចសន្យានោះ ភាគ ច្រើនបានលក់ដីចំណុចនេះបន្តពីមួយទៅមួយជាហូរហែរ និងបានសាងសង់សំណង់រឹងមាំរហូត មកដល់ សព្វថ្ងៃ នេះតែម្តង ។ ដោយឡែកសំរាប់ ប្រជាពលរដ្ឋ ដែលជាម្ចាស់សំណង់ខាងលើ ក្រោយពីរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញសេចក្តីជួនដំណឹង តម្រូវឲ្យធ្វើការ រុះរើ ពួកគាត់ក៏បានព្យាយមធ្វើការតវ៉ាជាច្រើនលើក ច្រើនមកហើយដែរ​ តែមិនទទូលបានលទ្ធផលអ្វីនោះទេ  ដោយជំហររបស់រដ្ឋបាលខេត្តគឺអនុវត្តន៏ ទៅតាមប្លង់ ប្រព័ន្ធនៃទំហ៊ំផ្លូវដែលកំណត់ដោយមន្រ្តីជំនាញ  ចំណែកលំនៅដ្ឋានប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិក៏មិនមាន ផលប៉ះពាល់អ្វីដែរ៕

អត្ថបទ៖ កោះពស់     

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម