Connect with us

ព័ត៌មានជាតិ

ផ្ទុះ​ការគាំទ្រ ! ព្រាប សុវត្ថិ និង មាស សុខ​សោភា ប៉ះគ្នា​ក្នុង​បទ ដួងចិត្ត​ទ័ព បេះដូង​ពេទ្យ ទើប​ចេញ​ផ្លូវការ​មុននេះ​

បានផុស

នៅ

ដូចដែល​អ្វីដែល​ជាការ​ប្រកាស​និង​សន្យា​កាលពី​ម្សិលមិញ​ពិតមែន​ទីបំផុត​ការទន្ទឹងរង់ចាំ​ទាំង​អន្ទះសារ​របស់​អ្នកគាំទ្រ​និង​មហាជន​បានមក​ដល់​ហើយ​ ខណៈ​ចម្រៀង​មួយ​បទ​ដែល​ជាការ​ចម្រៀង​រួម​ច្របាច់​ចូលគ្នា​ពី​កំពូល​តារាចម្រៀង​ពីររូប​គឺ​លោក ព្រាប សុវត្ថិ និង​អ្នកនាង មាស សុខ​សោភា ពេលនេះ​បានចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​។​


​គេ​ចាំបាន​ថា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កវីនិពន្ធ​ល្បីឈ្មោះ​លោក សុខ ជំនោ កាលពី​ថ្ងៃទី​២២ ខែតុលា​ម្សិលមិញ​បានប្រកាស​ជា​សាធារណៈ​ថា​បទ ដួងចិត្ត​ទ័ព បេះដូង​គ្រូពេទ្យ ត្រៀម​នឹង​ចេញ​នៅ​ព្រឹក​ថ្ងៃនេះ ហើយ​ទីបំផុត​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​ទស្សនិកជន​ខកបំណង​ឡើយ​ពោលគឺ​បទ ដួងចិត្ត​ទ័ព បេះដូង​គ្រូពេទ្យ ពិតជា​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​មែន​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​។​


​តាមរយៈ​បទ ដួងចិត្ត​ទ័ព បេះដូង​គ្រូពេទ្យ ដែលជា​ការ​ពួក​ដៃ​គ្នា​យ៉ាង​កម្ររ​បំផុត​រវាង​កំពូល​តារាចម្រៀង​ប្រុស​-​ស្រី​ពីររូប​ជ្រក​ក្រោម​ដំបូង​ផលិតកម្ម​ផ្សេងគ្នា​លោក ព្រាប សុវត្ថិ និង មាស សុខ​សោភា នាពេលនេះ​បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង​ខណៈដែល​បទ​នេះ​បាន​ច្រៀង​រៀន​រាប់​អំពី​គុណបំណាច់​និង​ការលះបង់​កំលាំងកាយ​ចិត្ត​ដោយ​មិន​ខ្លាច​នឿយហត់​ឬ​ត្រូវ​ក្តៅ ខ្យល់ ភ្លៀងរ​ងារ​ដើម្បី​ជួង​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​កងទ័ព​និង​គ្រូពេទ្យ​ដែល​កំពុង​រងគ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក សុខ ជំនោ បានលើកឡើង​ថា​បទ ដួងចិត្ត​ទ័ព បេះដូង​ពេទ្យ នេះ​ជាការ​និពន្ធ​ទំនុកច្រៀង​ដោយ​ខ្លួន​លោក​ផ្ទាល់​ហើយ​និពន្ធ​បទ​ភ្លេង​និង​ប្រគុំ​ដោយ ចចក​សមុទ្រ​នឹង​ច្រៀង​រួមគ្នា​ដោយ ព្រាប សុវត្ថិ​-​មាស សុខ​សោភា ។​សូម​ជម្រាប​ដែរ​ថា​កន្លងមក​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង មាស សុខ​សោភា ជារឿយៗ​អ្នកគាំទ្រ​តែងតែ​បញ្ចេញ​ទស្សនៈ​ដោយ​ផ្គូរ​ផ្គង​ឲ្យ​អ្នក​ទាំងពីរ​ក្លាយជា​តារាចម្រៀង​រួមគ្នា​តែមួយ​ព្រោះ​សមត្ថភាព​របស់​ពួកគេ​សុទ្ធ​តែមាន​ទេពកោសល្យ​ខ្ពស់​ដូចគ្នា ហើយ​ទីបំផុត​ក៏​ស្រាប់តែ​ប៉ះគ្នា​ក្នុង​បទ​នេះ​តែម្តង​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម