Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមផ្លូវ ពយតាមូង ជា«វិថីតេជោ» ផ្លូវការហើយ​

បានផុស

នៅ

​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រសិទ្ធ​នាម​ផ្លូវ​ ពយ​តា​មូង ​ដែល​ត​ភ្ជាប់​ពី​វិថី២ធ្នូ ចំណុច​ឆ្នេរ​សុខា ទៅ​ផ្លូវ​លេខ​៥០២ ចំណុច​ឆ្នេរ​អូរ​ឈើទាល​ជា​«​វិថី​តេ​ជោ » និងស្ថាបនា​បដិមា​ព្រះ​ស្កន្ទ​ទ្រង់​លើ​ក្ងោក ស្ថិតនៅ​ចំណុច​ប្រស​ព្ធ​ត្រីកោណ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១២ ខែ​សីហា ២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិថី​តេ​ជោ មាន​បណ្ដោយ​ប្រវែង ១.០៣៤ ម៉ែត្រ​ទទឹង​ជាង ១០​ម៉ែត្រ អាជ្ញាធរខេត្ត​គ្រោង​ដាំ​ដើម​កោង​កាង​នៅ​អម​ផ្លូវ​ខាងលើនេះ​គឺជា​ប្រភេទ​ដើម​កោង​កាង​ធំៗ ចំនួន​ជាង ២០០​ដើម​និង​មាន​ដាំ​កូន​កោង​កាង​តូចៗ​មួយចំនួនទៀត​ដើម្បី​ឲ្យ​ទីតាំង​ផ្លូវ​ថ្មី​១​ខ្សែ​នេះ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ថែម​មួយកម្រិត​ទៀត ។ បច្ចុប្បន្ន​ផ្លូវ​នេះ​កំពុង​ក្លាយ​ជាទី កន្លែង​កម្សាន្ត​ក៏ដូចជា​កន្លែង​ហាត់ប្រាណ​ដ៏​ពេញនិយម​មួយ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ។​

ថ្មី​នេះ​អាជ្ញាធរខេត្ត​ប្រះ​សី​ហនុមាន​គម្រោង​យក «​វិថី​តេ​ជោ​» សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ប្រសិនបើ​មិនមាន​ការប្រែប្រួល​ឬ​ការរំខាន​ដោយសារ​ជំងឺ​កូ​វី​១៩ ទេ ។ វិថី​តេ​ជោ​ត​ភ្ជាប់​ពី​វិថី​២​ធ្នូ​មក​ចុង​ផ្លូវ​៥០២ ស្ថិតនៅ​តំបន់​ពយ​តា​មូង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ជាមួយគ្នានេះ​ដើម្បីឱ្យ​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ សមុទ្រ​មាន​សោភ័ណភាព​និង​បរិស្ថាន​ស្អាត រដ្ឋបាលខេត្ត​បាននិងកំពុង​រៀបចំ​កែលម្អ​សួនច្បារ ដាក់​អំពូល​ភ្លើង ដាំ​ដើម​កោង​កាង រៀបចំ​បន្ទប់ទឹក​និង​ពង្រីក​ទីធ្លា​ឱ្យបាន ធំ​ទូលាយ​បន្ថែមទៀត​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​ជាពិសេស​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​មកលេង​កម្សាន្ត​ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត ព្រះសីហនុ​នាពេលខាងមុខ ៕

អត្ថបទ ​៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម