Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ជាប់​គាំង​នៅ​ព្រំដែន​រាប់​រយ​នាក់ ​ត្រូវ​អាជ្ញាធរ​ឃាត់​ ដើម្បី​យក​សំណាក​តេស្ត​ ទើប​អាច​ឆ្លង​ចូល​ខ្មែរ​បាន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១២​យប់​ឈាន​ចូល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ នេះ​មាន​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​ព្រំដែន​រាប់​រយ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ធ្វើការ​ទប់ស្កាត់​១​យប់​យក​សំណាក​ទៅ​ពិនិត្យ​និង​តេស្ត​រហ័ស រក​ពលករ​ណា​មាន​វិជ្ជមាន កូ​វី​ដ​១៩ ដើម្បី​មាន​សិទ្ធិ​ឆ្លង​ចូល​មក​ស្រុក​ខ្មែរ​វិញ បន្ទាប់ពី​ពួកគេ​ត្រូវដាក់​ឲ្យ​ស្នាក់នៅ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ព្រំដែន​ហើយ ទើប​ក្រុម​គ្រូពេទ្យ​និង​ក្រុមការងារ​ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​ព្យាបាល​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិស​ទី​១​បន្ទាយមានជ័យ នៃ​យោធភូមិភាគ​ទី​៥​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹងថា ​ការ​បើក​ព្រំដែន​នេះ​ឡើងវិញ​អាច​មាន​ពលករ​ខ្មែរ​ក្នុង​១​ថ្ងៃ​ស្ទើរ​រាប់ពាន់នាក់​បាន​វិលត្រឡប់​ពី​ថៃ ចូល​មក​កម្ពុជា​វិញ។ ​ក្នុង​នោះ​កងកម្លាំង ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ កំពុងធ្វើការ​ទប់ស្កាត់​ឲ្យ​បានជា​ដាច់​ការ​លួច​ឆ្លងដែន​តាម​ច្រករបៀង ឬ​ឆ្លងដែន​ដោយ​មិនបាន​ត្រួតពិនិត្យ​និង​យក​សំណាក។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ព្រំដែន​រយៈពេល​១៤​ថ្ងៃ​កន្លងទៅនេះ កងកម្លាំង​នៅ​ព្រំដែន​បាន​ឃាត់​ពលករ​ឲ្យ​នៅ​សម្រាក​បណ្តោះអាសន្ន​នៅ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​ថៃ​និង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កម្ពុជា មាន​ចំនួន ១៤៧​នាក់ ស្រី ៧២​នាក់ និង​កុមារ​៤​នាក់​។

ពលករ​ទាំងនោះ​ ត្រូវ​បញ្ជូន​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​ច្រក​អូរ​បី​ជាន់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អស់ហើយ​។​ ក្នុង​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ​បានធ្វើការ​អំពាវនាវ​ដល់​ពលករ​ខ្មែរ កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ ឬ​ការ​ញុះញង់​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដែល​នាំ​ឲ្យ​ខាតបង់​លុយកាក់​និង​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម