Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួប សំណេះ​សំណាល ជាមួយសិក្ខា​កាមនគរបាលនារី វគ្គ​បណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព យេនឌ័រ លើកទី៤

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខបានជួប សំណេះ​សំណាល ជាមួយ សិក្ខាកាម នគរបាលនារី​ចំនួន២៨ នាក់ មក ពីនាយកដ្ឋានចំណុះ ផែនសន្តិសុខ ដែលដែលរួមវគ្គ​បណ្តុះបណ្តាល ស្តី ពី “ការពង្រឹង​សមត្ថភាព យេនឌ័ រ”​ លើកទី៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី​២៥ ខែវិច្ឆិកា ម្សិលមិញ​នេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍ណែនាំក៏ដូចជា ចង្អុលបង្ហាញដល់សិក្ខាកាមទាំងអស់ឲ្យខិតខំប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដើម្បីទទួលយកចំណេះដឹងនិង បទពិសោធន៍ ថ្មីៗទៅបង្កើនសមត្ថភាព ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិជានិច្ចកាល តែងតែបានគិតគូរអំពីការផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងក៏ដូចជាជំនាញដល់នគរបាលនារី ដើម្បីមានសមត្ថភាព ចូលរួមដឹកនាំអង្គភាពជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិបានដំឡើងឋានៈ និងឋានន្តរសក្តិដល់នគរបាលនារីជា បន្តបន្ទាប់ផងដែរ។

សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះជាវគ្គលើកទី៤ ដែលធ្វើឡើងរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយវគ្គនេះនឹងបន្តរៀបចំចំនួន ០៤ វគ្គបន្តទៀតដល់មន្ត្រីនគរបាលនារីទាំងអស់ នៃផែនសន្តិសុខតាម ផែនការ ដែលបានដាក់ចេញក្នុងឆ្នាំ២០២០ ៕

ប្រភព៖នគរបាល​ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម