ព័ត៌មានជាតិ
រាជរដ្ឋាភិបាលអនុម័តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ ២០២១-២០៣៥។ ផែនការ មេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល ២០២១-២០៣៥ និងបណ្ដាឆ្នាំខាងមុខតទៅទៀត។ នេះបើយោងតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។ ផែនការមេនេះបានចាប់ផ្តើមដំណើរការរៀបចំនៅអំឡុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។
ដោយឈរលើស្ថានភាពជាក់ស្ដែង និងជាប្រភពសក្ដានុពល និងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមួយនេះ រាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានទៅដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ រាជរដ្ឋាភិបាលក៏បានកំណត់អាទិភាពសំខាន់៦ចំណុច ត្រូវបានរក្សាទុក និងកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគ និងការអភិវឌ្ឍតំបន់ទាំងនោះឱ្យបានច្បាស់លាស់រួមមាន៖១. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥។ ២. តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស-ដាក់ដាំ។ ៣. ក្រុងសែនមនោរម្យ។ ៤. តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី។ ៥. តំបន់ប្រជុំជននៃស្រុកកោះញែក និង៦. តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។
ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្មពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
កូនប្រុសតារាហុងកុង Cecilia Cheung វ័យ១៧ ឆ្នាំ ណាត់ជួបជាមួយគ្រូអាយុ ៤៦ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកដឹងពីដើមកំណើត និងអត្ថន័យ នៃល្បែងទាញព្រ័ត្រ