Connect with us

ព័ត៌មានជាតិ

ពលរដ្ឋតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ បានចាក់វ៉ាក់សាំងដូសទី១ ដោយក្រុមរថយន្តចល័ត

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ច្រើនជាជនពិការ ពិបាកក្នុងធ្វើដំណើរទៅទីតាំងចាក់វ៉ាក់សាំងឆ្ងាយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយក្រុមរថយន្តចល័ត ពេទ្យកងទ័ពយោធភូមិភាគ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនោះមានការចូលរួម លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ និងក្រុមរថយន្តចល័ត ក្រុមគ្រូពេទ្យកងទ័ពយោធភូមិភាគ៥ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំក្រុមការងារ ចាក់វ៉ាក់សាំងលើកដំបូងជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ គឺជាតំបន់ដែលមានទំនាស់វិវាទដីធ្លីជាង២០ឆ្នាំមកហើយ ក្រោមដំណោះស្រាយនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់វិវាទដីធ្លីនៅតំបន់នេះ ក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ បានប្រែមុខមាត់ថ្មី និងកំពុងអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយចីរភាព។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនេះ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់។ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ដើម្បីធានាបានសុខសុវត្ថិភាពជូនពួកគាត់ដែលកំពុងរស់នៅ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងដំណើរការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជាដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ទាំង រដ្ឋ និងឯកជន ដល់មន្ត្រីរាជការនៅតាមខេត្តមន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារ កងទ័ព នគរបាលខេត្ត ចំនួន ៧ ជាប់ព្រំដែន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្តព្រះវិហារ រៀបចំចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១អស់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម