Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងថ្មី ក្រុងបូកគោ លើកការទប់ស្កាត់ការរាលដាល់ជំងឺកូវីដ-១៩ ជាការងារអាទិភាព

បានផុស

នៅ

ខេត្តកំពត៖ ក្រុងបូកគោ គឺជាក្រុងដែលទើបបង្កើតថ្មី ជាមួយគ្នានេះ អភិបាលថ្មីក្រុងបូកគោ បានដាក់ការងារអាទិភាពដំបូងគេដែលរដ្ឋបាលក្រុងបូកគោត្រូវ​អនុវត្ត​នោះ គឺវិធានការបង្ការ ទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសជាមួយសហការីកាសែត “កម្ពុជាថ្មី” កាលពីពេលថ្មីៗនេះ លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងបូកគោ ដែលទើបតែទទួលតំណែងថ្មីៗនេះ បានលើកឡើងថា ការងារអាទិភាពដំបូងគេដែលជំរុញឱ្យរដ្ឋបាលក្រុងបូកគោត្រូវអនុវត្តនោះ គឺការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍នីមួយៗ នៃដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកស្រីអភិបាលក្រុង បានសង្កត់ធ្ងន់ថា អ្វីដែលជាអទិភាពចម្បងដែលត្រូវ​ជំរុញដូចភ្លៀង​រលឹម​នោះ គឺការអប់រំវិធានការ បង្ការ ទប់ស្កាត់កុំឱ្យមានការចម្លងពីសហគមន៍មួយទៅសហគមន៍មួយ។ ជាងនេះទៅទៀតយើងត្រូវធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវអនុវត្តវិធានការសុខាភិបាល គឺ៣កុំ និង៣ការពារ។

ជាចុងក្រោយ លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទឹកដីក្រុងបូកគោទាំងមូល សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ និងជៀសវាងការឆ្លងរាលដាលមេរោគដ៏កាចសាហាវនេះ នៅក្នុងសហគមន៍ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ដើម្បីសុខមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

គួររំលឹកថា ក្រុងបូកគោ នៃខេត្តកំពត ដែលជាក្រុងទើបតែបង្កើតថ្មី ត្រូវបានធ្វើពិធីប្រកាស បង្កើត និងដាក់ឱ្យដំណើរការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមមាត្រា៧០នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម